ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការនគរបាលខណ្ឌឬស្សីកែវ បន្តចុះធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ

41

 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបន្តចុះហត្ថលេខាផ្តល់សៀវភៅគ្រួសារ (ក៤) ជូនប្រជាពលរដ្ឋដោយផ្ទាល់ ដល់ភូមិ ក្នុងសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ។

នៅព្រឹកនេះ ជាថ្ងៃទី៣នេះ ដែលលោកអធិការ បានចុះចំនួន ០៣សង្កាត់ គឺសង្កាត់ទួលសង្កែទី១ ដែលមានទីតាំងស្ថិតនៅក្នុងវត្តទួលសង្កែ, សង្កាត់ឫស្សីកែវ ស្ថិតនៅក្នុងបុរីណៃសុវណ្ណ និងសង្កាត់គីឡូម៉ែត្រលេខ៦ ស្ថិតនៅក្នុងបុរីទួលសង្កែ ហើយ លោកអធិការ នឹងបន្តទៅធ្វើចំនួន ០៤សង្កាត់ទៀត។

សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានជម្រាបជូនដំណឹង ជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដាភូមិ -សង្កាត់និមួយៗទាំង៧ ក្នុងមូលដ្ឋានខណ្ឌទាំងអស់ ឱ្យអញ្ជើញទៅធ្វើសៀវភៅ ស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) ឱ្យបានគ្រប់ក្រុមគ្រួសារ ក្នុងយុទ្ធនាការចុះធ្វើ និងផ្ដល់ផ្ទាល់ពីក្រុមការងារ ចាប់ពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នេះតទៅ។

ក្នុងនោះដែរ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ក៏បាននាំយកនូវ អង្ករ ១បេ, ទឹកសុទ្ធ ១កេស, ទឹកស៊ីអ៉ីវ ១យួរ, ទឹកត្រី ១យួរ និងថវិកាចំនួន ៥០,០០០រៀល ជូនអតីតយុទ្ធជន មានជីវភាពខ្វះខាត មួយគ្រួសារផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង