ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ សំណូមពរឲ្យសមាជិកក្រុមប្រឹក្សា រាជធានីពេលចុះមូលដ្ឋាន ត្រូវសហការ ជំរុញការចាក់វ៉ាក់សាំង ជូនបងប្អូន ប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា

44

 

ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសំណូមពរ ដល់សមាជិកក្រុមប្រឹក្សារាជធានីដែលចុះទៅមូលដ្ឋានខណ្ឌ សង្កាត់ត្រូវសហការជាមួយ អាជ្ញាធរពាក់ពន្ធ័ឲ្យបានល្អនិងត្រូវចេះសួរនាំ សំដៅធ្វើយ៉ាងណាជំរុញការចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋអោយបានគ្រប់គ្នា។

ការសំណូមពរបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០មិនានេះ នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមពី មាន ចាន់យ៉ាដា តំណាងឲ្យលោក ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានមានប្រសាសន៍ថា សមាជិកក្រុមប្រឹក្សារាជធានី ដែលចុះទៅ មូលដ្ឋានខណ្ឌ សង្កាត់ត្រូវសហការជាមួយ អាជ្ញាធរពាក់ពន្ធ័ឲ្យបានល្អនិងត្រូវចេះសួរនាំ និងស្វែងយល់ពីបញ្ហា ណាមួយ ដែលយើងត្រូវកំណត់ថា បងប្អូនប្រជាពលរដ្ឋយើង ត្រូវតែបានទទួល ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ឬអ្នកខ្លះចាក់មិនបានគ្រប់ដូស តើមកពីមូលហេតុអ្វី ហើយតើហេតុអ្វីបានជាមាន បងប្អូនខ្លះ គាត់មិនព្រមមកទទួល ការចាក់វ៉ាក់សាំង តើសេវាបំរើនោះ យ៉ាងម៉េចដែរ ដើម្បីយើងទទួល បានព័ត៌មានជាក់ស្តែងសំរាប់ធ្វើ ការឆ្លើយតប និងដោះស្រាយអោយទាន់ពេលវេលា។

គួរបញ្ជាក់ថា៖ សមាជិកនិងសមាជិការក្រុមប្រឹក្សារាជធានីភ្នំពេញ បានដាក់តាម ខណ្ឌទាំង១៤ ក្នុងមួយខណ្ឌ២នាក់នាពេលកន្លងមក។

លោកបន្តទៀតថា ដើម្បីអោយទទួលបានព័ត៌មានពិតជាក់ស្តែង យើងត្រូវចុះទៅឪ្យ ដល់ផ្ទះប្រជាពលរដ្ឋតែម្តង។ ក្នុងកិច្ចប្រជុំនោះ គណៈអភិបាលរាជធានីភ្នំពេញ បានទទួលយក រាល់សំណើ និងសំណូមពររបស់ សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញទៅ ធ្វើការដោះស្រាយ និងកែលំអរក្នុងការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។

លោកកើតឆែ បានលើកឡើងថា៖ បញ្ហាវ៉ាក់សាំងចាក់ ជូនប្រជាពលរដ្ឋក្នុង រាជធានីភ្នំពេញរបស់ យើងគឺយើងមានវ៉ាក់សាំងគ្រប់គ្រាន់ សំរាប់ចាក់ជូនបងប្អូន សូមបងប្អូនទៅទទួល ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពិសេសប្រភេទ បំប្លែងថ្មីអូមីក្រុង។ លោកបន្តថា៖មកដល់ពេលនេះ មិនទាន់មានព័ត៌មាន ជាក់លាក់ណាមួយដែលថា អ្នកឆ្លងកូវីដ-១៩ប្រភេទDelta រួចហើយ មិនអាចឆ្លងប្រភេទអូមីក្រុង ហើយក៏មិនមាន ព័ត៌មានណាបញ្ជាក់ថា អ្នកបានឆ្លងអូមីក្រុង ហើយមិនឆ្លងDelta ទៀតនោះដែរ សំខាន់គឺយើងត្រូវ ការពារខ្លួនតាមវិធានការ៣កុំ ៣ការពារអោយបានម៉ត់ចត់។

ពាក់ពន្ធ័នឹងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ លោកកើត ឆែ គូសបញ្ជាក់ថា៖បញ្ហា សំរាមជាបញ្ហា ប្រឈមមួយ តែពេលនេះ យើងបានដោះស្រាយ បានល្អប្រសើរច្រើន ដោយយើងមាន ក្រុមហ៊ុនប្រមូលសំរាម ដល់ទៅ៣ក្រុមហ៊ុន គឺអ្វីៗយើងបាន ធ្វើទៅតាមផែនការ ដោយសន្សឹមៗ ទាំងការរៀបចំទីតាំងចាក់សំរាម,ការអប់រំណែ នាំពីការញែកសំរាម រវាងសំរាមស៊ើម និងសំរាមស្ងួត និងវិធានការផាកពិន័យ ចំពោះអ្នកដែលមិន អនុវត្តតាមការណែនាំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង