ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាមឃាត់ចែកចាយ ឫលក់ឱសថ ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ ពីក្រសួងសុខាភិបាល

213

ភ្នំពេញ៖ សេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ចែកចាយ ឫលក់ឱសថ ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ 1-NON LONG DA, 2- លោកគ្រូ វ៉ាន់ឆៃ ផលិតផលបំប៉នសុខភាពខ្មែរ-ថៃ, 3-លោកកគ្រូ សេងហួតលក់អាហាបំប៉នសុខភាព, 4- Maryna NLD Splrullna, កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ NLD Spirulinu គ្មានលេខ បញ្ញិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៣ ខែ មីនា ឆ្នាំ២០២២។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ ប្រភេទ សូមពិនិត្យមើលលតាបត្របច្ឆិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ២-ផ្នែកខាងក្រោមមានលេខបញ្ញិកា ដូចមានគំរូភ្ជាប់ ជាមួយ។

ក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផល
បំប៉នសុខភាពឈ្មោះ NLD Spirulina ដែលគ្មានលេខបញ្ញិកាតាមគណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងឈប់ ប្រើប្រាស់ផលិតផលនេះជាបន្តទៀត ព្រោះផលិតផលនេះមិនអាចធានាបាននូវគុណភាព និងអាចធ្វើអោយប៉ះពាល់ សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។ ដូច្នេះ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផលបំប៉នសុខភាពដែលគ្មាន លេខបច្ឆិកានេះជាបន្ទាន់។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធ ទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផលបំប៉នសុខភាពដែលគ្មានលេខបញ្ជីកាខាងលើ ទៅ តាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង