ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លាស់ប្ដូរមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកៀនស្វាយ

205

កណ្ដាល៖នៅរសៀលថ្ងៃទី១១ខែមីនាឆ្នាំ២០២២នេះនៅស្រុកកៀនស្វាយខេត្តកណ្តាល
បានប្រារព្វពិធីប្រកាស មុខតំណែងមេបញ្ចាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកៀនស្វាយ នៃខេត្តកណ្ដាល។
ពិធីនេះដោយមាន ការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សំ តុលាមេបញ្ចការកងរាជអាវុធហត្ថខេត្តកណ្តាល .លោកអ៊ូឈាងអភិបាលស្រុកកៀនស្វាយ និង លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ ព្រមទាំងមន្រ្តីនៃសាលាស្រុកកៀនស្វាយជាច្រើនរូបទៀតផងដែរ។

លោកជិន តូម៉ាត់ ត្រូវបានប្រកាសតែងតាំង ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយជំនួសកៅអីលោកអ៊ួន សុផាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធស្រុកកៀនស្វាយចាស់ដែល ដល់ថ្ងៃត្រូវបានចូលនិវត្តន៍។
ក្នុងពិធីនោះលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល និង លោកអភិបាលស្រុកកៀនស្វាយ បានមានមតិលើកឡើងស្រដៀងៗគ្នាថា ដោយស្នើដល់ លោកមេបញ្ជាការមូលដ្ឋាន ស្រុកកៀនស្វាយដែល ទើបឡើងថ្មីជំនួសកៅអី អ្នកចាស់ដែលចូលនិវត្តន៍នោះ អោយបន្តខិតខំ បំពេញការងារអោយ បានល្អប្រសើរផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង