ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋអស់មួយខ្នង និងរថយន្តមួយគ្រឿងនៅ ក្រុងកំពង់ចាម

78

 

កំពង់ចាម៖បើតាមព័ត៌មានបឋម នៅរសៀល ម៉ោង២ និង២០នាទី ថ្ងៃទី១១ខែមីនាឆ្នាំ២០២២នេះ មានករណីអគ្គីភ័យ ឆេះផ្ទះឡើងសន្ធោរសន្ធៅ ទៅលើផ្ទះប្រជាពលរដ្ឋ (ផ្ទះលក់ចេកអាំង និងឪសថស្ថាន) នៅម្តុំមុខសាលាសង្កាត់ សំបួរមាស ក្រុងកំពង់ចាមខេត្តកំពង់ចាម។

អគ្គិភ័យឆាបឆេះដ៏សន្ធោសន្ធៅមួយ បណ្ដាលអោយ ឆេះអស់ផ្ទះឈើមួយខ្នងទំហំ7គុណនិង12ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿង និងខូចខាតទ្រព្យសម្បត្តិឆេះអស់ រថយន្តមួយគ្រឿងម៉ាកព្រុស ដែលទុកនៅក្រោមផ្ទះ និងកង់ចំនួន2គ្រឿង គ្រែចំនួន2កៅអី2និងសម្ភារ:មួយចំនួន ដោយអ្នកជិតខាងបាន ជួយរំដោះយកម៉ូតូចេញ បានចំនួន2គ្រឿង លោកវរសេនីយ៍ត្រីយង់ធូ នាយប៉ុស្តិ៍នគរបាលសង្កាត់សំបួរមាស ក្រុងកំពង់ចាមបានអោយដឹងថា ម្ចាស់ផ្ទះមានឈ្មោះ អែម យេកណា ភេទស្រីអាយុ57ឆ្នាំ ជាស្រ្តីមេម៉ាយមុខរបរលក់ដូរ នៅភូមិ ព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងខេត្តកំពង់ចាម ក្នុងហេតុការណ៍អគ្គីភ័យនេះ បណ្ដាលមកពីឆ្លង ចរន្តអគ្គិសនីហើយ សមត្ថកិច្ចប្រើប្រាស់ឡានទឹក អស់ចំនួន7ឡាន។

ក្រោយពីហេតុការណ៍បានពន្លត់អស់ទាំងស្រុង លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តតំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចុះពិនិត្យមើល ពីការខូចខាតនិងរៀបចំ ផ្ដល់ជំនួយសង្គ្រោះ បណ្ដោះអាសន្នដើម្បីសំរាល ការលំបាកដល់ម្ចាស់ផ្ទះ។ លោកជំទាវក៏បានផ្ដាំផ្ញើរដល់ បងប្អូនប្រជាពលរដ្ឋសូម បង្កើនការប្រុងប្រយ័ត្នចំពោះ គ្រោះអគ្គីភ័យក្នុងរដូវប្រាំងនេះ ដោយពិនិត្យមើល ខ្សែភ្លើងនិងបិតកុងតាក់ ពេលចេញក្រៅផ្ទះជាដើម។

អត្ថបទដែលជាប់ទាក់ទង