ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿង​ញៀន​ ចាប់ខ្លួន​ជនសង្ស័យ​ ២​នាក់​ រឹបអូស​គ្រឿងញៀន​ ជាង​ ៤០​ គីឡូក្រាម​

256

 

ភ្នំពេញ ៖ ​អនុវត្ត​តាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​ របស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​អនុវត្ត​តាម​បញ្ជា​ផ្ទាល់​ដោយ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ កាលពី​ថ្ងៃ​ទី​០៦​ ខែ​មិ​នា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០១:១៥​នាទី​ កម្លាំង​ជំនាញ​នៃ​ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៥)​ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ​ សាន​ សុ​ទ្ធី​ លោក​ឧត្តមសេនីយ៍ទោ​ ឆាយ​ ហូត​ លោក​ឧត្តមសេនីយ៍ត្រី​ គឹ​ម​ តូ​.​ លោក​ ទេព​ វ៉ា​ន់​ណា​រ៉ា​ នាយករង​មន្ទីរ​.​ មានការ​ចូលរួម​ពី​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ព្រមទាំង​មាន​ ការ​សម្របសម្រួល​ពី​លោក​ វង្ស​ សាវ៉ា​ត​ ព្រះរាជ​អ​ជ្ញា​រង​ នៃ​អយ្យការ​អម​សាលា​ដំ​រាជធានី​ភ្នំពេញ​ បាន​ដំណើរការ​ស្រាវជ្រាវ​បង្ក្រាប​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​ បុរី​ទន្លេបាសាក់​ ខណ្ឌចំការមន​ និង​របង​វត្ត​នាគ​វ័​ន្ត​ ខណ្ឌទួលគោក​ ។​

​ជា​លទ្ធផល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​រួម​មាន​ ៖​ ១-​ឈ្មោះ​ USSTTERIABDURRAHMAN​ A​ ភេទ​ប្រុស​ កើត​ឆ្នាំ​ ១៩៨៩​ ជនជាតិ​ អា​មេ​រិច​កាំ​ង​ ២-​ឈ្មោះ​ ឆាយ​ ទី​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៩៣​ ជនជាតិ​ ខ្មែរ​ ។​

​ចាប់​យក​វត្ថុ​តាង​រួម​មាន​ ៖​ សារធាតុ​ញៀន​ ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ (ICE)​ទម្ងន់​សុទ្ធ​ ៤២​ គីឡូ​ និង​៧២៤​ក្រាម​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ ព្រមទាំង​វត្ថុ​តាង​ បាន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បន្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង