ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយថា លោកមានជំនួយការឈ្មោះ ហួន សីហា ដើរយកលុយគេ ជាថ្នូរនឹងការបញ្ចូលក្របខណ្ឌ កងយោធពលខេមរភូមិន្ទ

40

 

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានថ្លែងថា នាថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយអំពីបុគ្គលឈ្មោះ ហួន សីហា ហើយអះអាងថាជាជំនួយការរបស់ខ្ញុំ ដោយបានយកឈ្មោះរបស់ខ្ញុំទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការយកលុយជាថ្នូរនឹងការបញ្ចូល ក្របខណ្ឌកងយោធពលខេមរភូមិន្ទជាដើម។

ខ្ញុំសូមធ្វើការបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយ ដែលមិនបានបញ្ជាក់ឲ្យបាន ត្រឹមត្រូវនេះ ហើយសូមបញ្ជាក់ដែរថា រូបខ្ញុំមិនដែលមាន ជំនួយការឈ្មោះ ហួន សីហា ដូចការផ្សព្វផ្សាយនោះទេ។ រាល់សកម្មភាពរបស់ឈ្មោះ ហួន សីហា គឺជាទង្វើបុគ្គលសុទ្ធសាធ មិនគួរ មានការផ្សព្វផ្សាយធ្វើឲ្យ ប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ និងក្រសួងការពារជាតិឡើយ។

ជុំវិញបញ្ហានេះ ខ្ញុំសូមស្នើ និងអំពាវនាវ ដល់សារព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយ ដោយមានការភាន់ច្រឡំ ធ្វើការកែតម្រូវនូវការផ្សព្វផ្សាយ របស់ខ្លួនឡើងវិញ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអំពាវនាវ ដល់ស្ថាប័នមានសមត្ថកិច្ច សូមចាត់វិធានការស្រាវជ្រាវ ដើម្បីផ្ដន្ទាទោសចំពោះជនដែល ប្រព្រឹត្តល្មើសទៅតាមនីតិវិធីច្បាប់។

ខ្ញុំសូមលើកទឹកចិត្ត ឲ្យមានការដាក់ពាក្យបណ្ដឹង ដើម្បីទាមទាររកយុត្តិធម៌តាមផ្លូវច្បាប់ ប្រសិនបើមានបុគ្គលណាមួយ រងគ្រោះ ដោយសារបុគ្គលខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង