ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើអាមេរិកបញ្ជូន យន្តហោះ រថក្រោះ កងទ័ព ទៅអ៊ុយក្រែន គឺស្មើនឹងសង្រ្គាម លោកលើកទី៣

83

លោក បៃដិន បានលើកឡើងដូចខាងលើនេះ ដើម្បីបញ្ជាក់ប្រាប់ សមាជិកសភាអាមេរិក នៃបក្សប្រជាធិបតេយ្យ ដែលជាគណបក្សនយោបាយរបស់លោក។ លោកប្រធានាធិបតីអាមេរិក បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងបង្ហាញពីកម្លាំង របស់យើង ហើយយើងមិនចុះញ៉មដាច់ខាត។ ប៉ុន្តែទាក់ទងគំនិតចង់ឱ្យពួក យើងបញ្ជូនសព្វាវុធ ដូចជារថក្រោះ យន្តហោះ អមជាមួយកងទ័ពអាមេរិកផ្ទាល់ ទៅកាន់អ៊ុយក្រែន គួរយល់ឱ្យបានច្បាស់ថា ទោះអ្នកទាំងអស់គ្នា ចង់ហៅវាថាជាអ្វីក៏ដោយ ធាតុពិតការធ្វើបែបនោះ គឺស្មើនឹងផ្ទុះសង្រ្គាម លោកលើកទី៣។ ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់នៅទីនេះ»

កន្លងមកទីក្រុងវ៉ាស៉ីនតោន ធ្លាប់បានបញ្ជាក់ហើយ បញ្ជាក់ទៀតថា នឹងពុំមានការបញ្ជូនកងទ័ព ឬការចូលពាក់ព័ន្ធដោយផ្ទាល់ក្នុង សង្រ្គាមដែលកំពុង កើតឡើងនៅអ៊ុយក្រែនឡើយ តែបានសង្កត់ធ្ងន់ថា ខ្លួននឹងធ្វើការអន្តរាគមន៍ភ្លាមៗ ប្រសិនបើសង្រ្គាមរាលដាល ដល់ប្រទេសណាមួយ​ដែលជាសមាជិកអង្គការ NATO៕

អត្ថបទដែលជាប់ទាក់ទង