ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិកដាក់ទណ្ឌកម្ម លើជនជាតិ និងក្រុមហ៊ុនរុស្ស៊ី ដែលជាប់ពាក់ព័ន្ធ ក្នុងកម្មវិធីមីស៉ីល របស់កូរ៉េខាងជើង

262

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកទើបតែបានដាក់ទណ្ឌកម្មថ្មីទៀត ពាក់ព័ន្ធប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រសប្តាហ៏នេះ

បន្ទាប់ពីក្រុមមន្រ្តីអាមេរិក និងកូរ៉េខាងត្បូងសង្ស័យថា ទីក្រុងព្យុងយ៉ាងបានប្រើប្រាស់ ប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ក្នុងការបាញ់សាកល្បង នាពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។

ការដាក់ទណ្ឌកម្មខាងលើ ត្រូវបានប្រកាស ដោយក្រសួងរតនាគាជាតិសហរដ្ឋអាមេរិក ហើយបានកំណត់គោលដៅ លើជនជាតិរុស្ស៊ី ចំនួន២រូប និងក្រុមហ៊ុនរុស្ស៊ីចំនួន៣ ដែលមានជាប់ទាក់ទងជាមួយ កម្មវិធីមីស៉ីលរបស់កូរ៉េខាងជើង។

អនុរដ្ឋលេខាធិការក្រសួងរតនាគាអាមេរិក ទទួលបន្ទុកភេវកម្មនិងស៊ើបការណ៍ហិរញ្ញវត្ថុ លោក ប្រាយអេនណេលសុន (Brian Nelson) បានលើកឡើងដូច្នេះថា «ប្រទេសកូរ៉េខាងជើង នៅតែបន្តបាញ់ផ្លោងមីស៊ីល ដែលរំលោភច្បាប់ អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបង្ករការគម្រាមកំហែងដល់សន្តិសុខពិភពលោក។ ចំណាត់ការរបស់អាមេរិក គឺដើម្បីឆ្លើយតបទៅ នឹងការគំរាមកំហែងនៅពេលនេះ ខណៈដែលបុគ្គល និងក្រុមហ៊ុនមានមូលដ្ឋាន នៅប្រទេសរុស្ស៊ីទាំងនោះ បានជួយកូរ៉េខាងជើង ក្នុងការទិញគ្រឿងបន្លាស់ សម្រាប់កម្មវិធីអភិវឌ្ឍមីស៉ីល របស់កូរ៉េខាងជើង»

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មខាងលើរបស់អាមេរិក កើតឡើងចំពេលមានក្តីថា កូរ៉េខាងជើងអាចធ្វើដូច ការគំរាមរបស់ខ្លួន កន្លងទៅពិតមែន គឺបន្តបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីប (ICBM) រយៈចម្ងាយឆ្ងាយ និងអាវុធនុយក្លេអ៊ែរ ពេញទំហឹងឡើងវិញ ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក៕

អត្ថបទដែលជាប់ទាក់ទង