ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ការពា​ព្រំដែន​គោក​ ទទួល​ប្រជាពលរដ្ឋ ដែល​វិល​ត្រឡប់​ ចូល​មក​ប្រទេស​កម្ពុជា​វិញ​ ត្រង់​ភូមិសាស្ត្រ​ ស្រុក​សំពៅ​លូន​​ ចំនួន​៣៥​នាក់​

40

 

បាត់ដំបង​ ៖​ នៅ​វេលា​ម៉ោង​១៦​និង​០០​នាទី​ នា​ថ្ងៃ​សុក្រ​ ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២២​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ជាប់​ជា​ប្រចាំ​ ស្ដី​ពី​ការ​ការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​ កម្ពុជា​-​ថៃ​ និង​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លង​ដែន​ និង​មេខ្យល់​នាំ​ពលករ​ចេញចូល​ខុសច្បាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ និង​លោក​វរសេនីយ៍ឯក​ ហាត​ ឡៃ​ឡែ​ ស្នងការ​រង​ផែនការ​ងារ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក​ ប្រាក់​ សាយ​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពា​ព្រំដែន​គោក​ លេខ​៨១៧​ បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​គីឡូ​១៣​ ​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ ម៉ឹង​-​ម៉េ​ត​ (​នាយ​ប៉ុស្តិ៍​)​ សហការ​ជាមួយ​កម្លាំងយោធា​ផ្នែក​សឹក​រង​សំពៅ​លូន​​ ដឹកនាំ​ដោយ​លោកនាយ​ចំណង់​ ជា​ យ៉ា​ន​ (​មេបញ្ជាការ​កងអនុសេនាតូច​)​ កម្លាំងយោធា​វរ​សេនា​តូច​៥៣៣​ ដឹកនាំ​ ដោយ​លោក​អនុសេនីយ៍ឯក​ ឯក​-​អាំ​ផ​ន​ (​មេបញ្ជាការ​កងអនុសេនាធំ​)​ បាន​ទទួល​ប្រជាពលរដ្ឋ​ដែល​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ ត្រង់​ភូមិសាស្ត្រ​ ភូមិ​ពោធិ៍​ជ្រៃ​ ឃុំ​សិរី​មាន​ជ័យ​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ចំនួន​៣៥​នាក់​ ស្រី​១៤​នាក់​ ក្មេង​ស្រី​០៤​នាក់​ ។​​

​ក្រោយ​ពី​ទទួល​បាន​ កម្លាំង​បាន​ធ្វើ​កត់​ឈ្មោះ​ ចុះ​កំណត់ហេតុ​ប្រចាំ​ថ្ងៃ​ អប់រំ​ណែនាំ​ និង​សុំ​បងប្អូន​សហការ​ជាមួយ​កម្លាំង​ដើម្បី​ត្រួតពិនិត្យ​សំភារៈ​ហាមឃាត់​ (​ចំពោះ​អ្នក​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​)​។​

​ជា​លទ្ធផល​ ដកហូត​បាន​កាំបិត​០២​ដើម​ រួច​បាន​ប្រគល់​បងប្អូន​ទាំងអស់​ ឱយទៅ​ក្រុម​គ្រូពេទ្យ​ នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ធ្វើតេស្ត​ និង​ពិនិត្យ​សុខភាព​នៅ​នឹង​ប៉ុស្តិ៍​ ដែល​លទ្ធផល​ (​អវិជ្ជមាន​)​ បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឲ្យ​បងប្អូន​ត្រឡប់​ទៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​ ចំនួន​២២​នាក់​ ស្រី​១០​នាក់​ ក្មេង​ស្រី​០៣​នាក់​ (​ចំពោះ​អ្នកមាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ​)​ ចំណែក​អ្នកមាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​តែ​ស្គ៊ែ​ន​អត់​ចេញ​ ចំនួន​១៣​នាក់​ ស្រី​០៤​នាក់​ ក្មេង​ស្រី​០១​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ចំណុច​រោងចក្រ​ម្សៅ​មី​ស្ថិត​ក្នុងភូមិ​អូរ​ល្វា​ ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​។​

អត្ថបទដែលជាប់ទាក់ទង