ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីនគរបាលម្នាក់ បាញ់សម្លាប់ខ្លួនឯង សង្ស័យប្រចណ្ឌប្រពន្ធ

46

ស្វាយរៀង៖ មានករណីផ្ទុះអាវុធមួយគ្រាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងបានរាយការណ៍ ដល់សមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍ចុះ ពិនិត្យបុរសម្នាក់ដេក ក្នុងថ្លុកឈាម និងប្រញាប់ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប តែអកុសលជនរងគ្រោះបាន ស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅត្រង់ ចំណុចភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។

លោក ហែម សាមុត អធិការនគរបាលស្រុក បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សួន តេជះ អាយុ៣៤ឆ្នាំ មុខរបរនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានទីលំនៅរាជធានីភ្នំពេញ ដោយបានមកស្នាក់នៅ ផ្ទះបងប្អូនចំណុចភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។

លោកបញ្ជាក់ថា បុរសនេះបានយកកាំភ្លើង ម៉ាកឡុក ពណ៌ខ្មៅលាយទឹកមាស បាញ់សំលាប់ខ្លួន ឯងចំនួន១គ្រាប់នៅត្រង់គល់-ក ខាងឆ្វេងធ្លាយមកឆ្អឹងជំនីខាងស្តាំ ក្រោយពេល ផឹកស្រាបៀរ អស់ជាច្រើនកំប៉ុង បណ្ដាលឲ្យស្រវឹងហើយ មានចិត្តប្រចណ្ឌប្រពន្ធផង ក៏ដាច់ចិត្តគិត ធ្វើអត្តឃាតតែម្តង។

បុរសរងគ្រោះ បានមកលេងផ្ទះបងប្អូន កន្លែងកើតហេតុរយៈពេល២ថ្ងៃមកហើយ រហូតមកដល់ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ លោក និងក្រុមការងារ បន្តចុះមក កន្លែងកើតហេតុ ពិនិត្យម្ដងទៀតផងដែរ។
រីឯសម្ភារវត្ថុតាង កាំភ្លើង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាន នគបាលស្រុក។ សពត្រូវបានសមត្ថកិច្ចប្រគល់ ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង