ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គូរសង្សាចូលខ្លួនសុំទោស សមត្ថកិច្ចនៅ អធិការខណ្ឌចំការមន ក្រោយបង្ហោះ ពីសមត្ថកិច្ចផាកពិន័យ១០មុឺនរៀល

57

ភ្នំពេញ ៖ បុរសគូរសង្សារ ២នាក់ពេលជិះម៉ូតូPCX ពាក់ស្លាកលេខភ្នំពេញ១HQ-៤៥៦៨ ជិះម៉ូតូបញ្រ្ចាស់ផ្លូវត្រូវ សមត្ថកិច្ចផាកពិន័យចំនួន ១០មុឺនរៀលហើយ ជិះម៉ូតូឌុបទៅផាកពិន័យ អស់៥០០០រៀល តែស្រ្តីគូសង្សាខឹងយក បង្ហោះតាមបណ្ដាញ សង្គមហ្វេសបុកថា សមត្ថកិច្ចផាកពិន័យ ១០០០០០រៀល និងថ្លៃទឹកប៊ិច ៥០០០រៀលថែមទៀត នៅរសៀលថ្ងៃទី១២ ខែ មីនា ឆ្នាំ ២០២២ មកសុំទោសសមត្ថកិច្ចជា សាធារណ:រាល់កំហុសឆ្គង ធ្វើអោយប៉ះពាល់ដល់ កងកម្លាំងអធិការដ្ឋានខណ្ឌចំការមន ។

បុរសឈ្មោះ លី វុទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំបានរៀបរាប់ថា កាលវេលាម៉ោង ៧និង៤០នាទីយប់ថ្ងៃទី០៩ ខែ មីនា ឆ្នាំ ២០២២ ឌុបសង្សារពីក្រោយ ដើម្បីជិះដើរលេងក្នុងកោះពេជ្រ ស្រាប់តែមិនបានមើល ផ្លាកសញ្ញាបញ្រ្ចាស់ក៏ ត្រូវកងកម្លាំងចរាចរណ៍ខណ្ឌចំការមន ឃាត់ផាកពិន័យតាម មាត្រាចរាចរណ៍ផ្លូវគោក ចំនួន១០មុឺនរៀល ហើយបុរសជាសង្សារ បានជិះម៉ូតូឌុប ទៅផាកពិន័យនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងអស់លុយម៉ូតូជិះទៅ មកចំនួនលុយ ៥០០០រៀលហើយ ក៏ស្រ្តីជាសង្សាយល់ច្រលំ និងសមត្ថកិច្ចទើបខឹង សរសេរក្នុង បណ្ដាញសង្គមហ្វេសបុក ដែលមានអាខានKaca Luckyនិងបានសរសេរខ្លឹមសារថា ផាកពិន័យចំនួន ១០មុឺនរៀល ត្រឹមត្រូវតាមច្បាប់ហើយ តែមានថែម ៥០០០រៀលឆ្លៀត សុំថ្លៃកាហ្វេថ្លៃសរសេរទៀត ប៉ូលីសទន្លេបាសាក់ ។ក្រោយពីបង្ហោះគាត់មិន បានដឹងជាទង្វើប៉ះពាល់ដល់ កងកម្លាំងទើបធ្វើការ លុបចោល ក្នុងអាខានវិញភ្លាម ពេលសមត្ថកិច្ចខណ្ឌចំការមន បានទាក់ប្រាប់រហូតមក ដល់រសៀលថ្ងៃទី១២ ខែ មីនា ឆ្នាំ ២០២២ក៏ទាំង២នាក់គូសង្សារ ចូលខ្លួនមកអធិការដ្ឋាន ខណ្ឌចំការមន ដើម្បីសុំទោសជាសាធារណ: អោយមហាជនជ្រាបជាព័ត៍មាន ដែលខ្លួនបានបង្ហោះ តាមបណ្ដាញសង្គមហ្វេសបុក ។សុំអោយ កងកម្លាំងអភ័យ ទោសដល់ រូបគាត់ទាំង២នាក់ ដែលមិនយល់ដឹងហើយ សូមសន្យា មិនធ្វើទង្វើបែបនេះទៀតទេ ហើយសូមផ្ដាំផ្ញើកុំអោយ ប្រជាពលរដ្ឋផ្សេងទៀត យកខ្លឹមសារបង្ហោះបន្តទៀត ខ្ញុំមិនទទួលខុសត្រូវឡើយ ដោយរូបខ្ញុំបានលុបចោល ចេញពីអាខានហ្វេសបុក ឈ្មោះKaca Luckyអស់ហើយ ។

ក្នុងនោះមានសរសេរកិច្ចសន្យា នៅលើក្រដាសមាន ស្នាមមេដៃស្ដាំ ជាសាក្សីជាចុងក្រោយ សូមអរគុណសមត្ថកិច្ចមិន យកទោសដល់ រូបគាត់ទាំង២នាក់ ។

អត្ថបទដែលជាប់ទាក់ទង