ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដសេរីទំនើប២គ្រឿង បើកវ៉ាជែងគ្នាដោយ រថយន្ដមួយគ្រឿង ក្រឡាប់ផ្ងារជើង លើសួនច្បារ

356

 

ខេត្តរតនគិរី ៖ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្តទំនើបពីរគ្រឿង បើកបរស្របទិសគ្នា នៅត្រង់ចំណុចមុខមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ។

ដោយមុនពេលកើតហេតុគេឃើញ រថយន្ដម៉ាក់រេវ៉ូ បើកជែងរថយន្ដម៉ាសដាក្នុងល្បឿនលឿន ហើយបត់ចូលមកគន្លង ពីខាងមុខរថយន្ដម៉ាសដាវិញ ធ្វើអោយរថយន្ដម៉ាសដា ចាប់ប្រាំងមិនទាន់បណ្ដាល អោយបុករថយន្ដរ៉េវ៉ូពីក្រោយពេញទំហឹង បណ្ដាលអោយ រថយន្ដរ៉េវូក្រឡាប់ផ្ងារជើង លើសួនច្បារពុះចែកផ្លូវតែម្ដង។

សមត្ថកិច្ចបានអោយដឹងថា អ្នកបើកបររថយន្តម៉ាក ម៉ាសដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-7352 មានឈ្មោះ បាន ព្រហ្មនា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ដោយខូចខាតចង្កៀងមុខខាងឆ្វេង បើកបរក្នុងទិសដៅពីកើតទៅលិច។ ចំណែកភាគីម្ខាងទៀត ជិះរថយន្តម៉ាករ៉េវូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-6618 មានឈ្មោះ ជា ស៊ាងហុង ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរកសិករ ពុំមានរងរបួសនោះទេ ដោយខូចខាតទ្វារទាំងសងខាង។
រថយន្តទាំងពីរគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង