ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជអាជ្ញារងភ្នំពេញ លោក​ ម៉ុត ដារ៉ា យកកាំភ្លើងភ្ជង់ប្រពន្ធ ប្រើហិង្សាលើប្រពន្ធ និងមេដោះ

256

ភ្នំពេញ៖ ព្រះរាជអាជ្ញារងភ្នំពេញ លោក​ ម៉ុត ដារ៉ា យកកាំភ្លើងភ្ជង់ប្រពន្ធ ប្រើហិង្សាលើប្រពន្ធ និងមេដោះ បង្កអោយមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅ អន្តរាគមន៍ទាំងយប់​ ។

កើតហេតុ នៅ​វេលា​ម៉ោង​.​៩:៣០​នាទី​យប់​ថ្ងៃ​ សៅរ៍​ ទី​១២​ ខែ​ មីនា​ ឆ្នាំ​ ២០២២​ ស្ថិត​នៅ​ចំណុច​ផ្លូវ​១៥០ផ្ទះ​៨៩សង្កាត់​ ទឹកល្អក់​ទី​២ ខណ្ឌ​ ទួលគោក​។

ជនរងគ្រោះ​ជា​ប្រពន្ធ​មាន​ឈ្មោះ​ ហេង​ មួយ​គា​ ។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ ដោយសុំឲ្យស្រ្តីជាប្រពន្ធ ធ្វើដំណើរទៅកាន់ទៅប៉ុស្តិ៍រដ្ឋបាលដើម្បីដាក់ពាក្យបណ្តឹង។

បើតាមស្រ្តីជាប្រពន្ធឈ្មោះ ហេង មួយគា និងម្តាយក្មេក បានប្រាប់អ្នកយកព័ត៌មាន ដែលកំពុងធ្វើការផ្សាយផ្ទាល់នៅកន្លែងកើតហេតុនោះថា ឈ្មោះ ម៉ុត ដារ៉ា តែងតែប្រើហិង្សាមកលើគាត់ជាប្រពន្ធ ជាច្រើនលើកច្រើនសាររហូតស្រ្តីជាប្រពន្ធទ្រាំលែងបាន ទើបឈ្លោះគ្នាកាន់តែខ្លាំងនៅពេលនេះតែម្តង។ ជាមួយគ្នានេះស្រ្តីជាប្រពន្ធ បានទទូចដល់សមត្ថកិច្ច ចាត់វិធានការតាមច្បាប់ចំពោះប្តីរបស់ខ្លួនដែលមានតួនាទីជាព្រះរាជអាជ្ញារងអមសាលាដំបូងរូបនេះ។

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក ម៉ុត ដារ៉ា យកកាំភ្លើងគំរាមបាញ់ប្រពន្ធ ប្រើហិង្សាលើប្រពន្ធ និងឈ្មួលបម្រើក្នុងផ្ទះ, ស្រ្តីជាប្រពន្ធសូមឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង