ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងគយចល័ត ចុះចាប់បានឡាន សេរីទំនើបៗអត់ពន្ធ៦គ្រឿង

88

 

ក្រចេះ៖ ឡានអត់ពន្ធ៦គ្រឿងត្រូវបាន គយចល័តតំបន់៦ ចុះចាប់តាមដងផ្លូវសាធារណៈ ក្នុងក្រុងក្រចេះ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១១​ខែមីនា​ឆ្នាំ​២០២២។

ការចុះបង្រ្កាបឡានអត់ពន្ធបែបនេះ គឺជាផែនការរបស់អគ្គនាយកដ្ឋានគយ បានអនុវត្តដូចភ្លៀងរលឹម ហើយមិនលើកលែង ដល់បុគ្គលថ្នាក់ណាឡើយ​ទោះបីជាបុគ្គល មានយសសក្តិកម្រិតណាក៏ដោយ ត្រូវតែចាប់បង្រ្កាប ដើម្បីធ្វើការពិន័យថវិកាចូលរដ្ឋ។

ចំណែក លោក ​ប៊ុន​សំបូរ ប្រធានគយនិងរដ្ឋករខេត្តក្រចេះ ទាក់ទងសុំការបំភ្លឺមិនបានទេ ខណៈខេត្តលោកគ្រប់គ្រង មានឡានអត់ពន្ធធ្វើចរាចរណ៍ បានបានយ៉ាងរំភើយ បែជាទុកអោយគយតំបន់ចុះចាប់ទៅវិញ។​ឬមួយលោកមេគយខេត្តមិនហ៊ានខ្លាចអំណាចក្រុមមន្រ្តីទាំងនោះ។​

សូមបញ្ជាក់ផងដែរថារថយន្តស៊េរីទំនើបអត់ពន្ធទាំង៦គ្រឿងរួមមាន៖រថយន្ត Lexus 570 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 2BA-4030។
២៖ រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 2BA-8255។
៣៖ រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2848។
៤៖ រថយន្តម៉ាក TUNDRA ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ក្រចេះ 2C-7707។
៥៖ រថយន្តម៉ាក Lexus Rx 400H ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2AI-1501។
៦៖ រថយន្តម៉ាក Lexus HS 250H ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ ខម2-2812។

បច្ចុប្បន្ន រថយន្តទាំងអស់បាននាំយក មករក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងឈរជើង របស់គយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ពញាក្រែក ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ ទៅតាមនីតិវិធី។​

ក្រុមអ្នកជិះឡានមានពន្ធបានសាទរ ចំពោះចំណាត់ការនេះ​ដោយលើកឡើងថា វាជាពេលសមស្របហើយដែលត្រូវអនុវត្តអោយត្រឹមត្រូវទាំងអស់គ្នាកុំអោយអាងតែខ្លួនអ្នកធំអាងអំណាចជិះឡានគេចពន្ធបាន​ចំណែកគ្នាជាពលរដ្ឋ ឬតូចតាចត្រូវតែចូលទៅបង់ពន្ធអោយខានតែបាន៕

អត្ថបទដែលជាប់ទាក់ទង