ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ម្ចាស់ម៉ូតូ កែច្នៃបំពងស៊ីម៉ាំងប្រែន ខុសបច្ចេកទេស ចំនួន៥នាក់

362

 

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងផ្នែកនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ម្ចាស់ម៉ូតូ កែច្នៃបំពងស៊ីម៉ាំងប្រែនខុសបច្ចេកទេស ចំនួន០៥នាក់ ដែលធ្វើឲ្យមានសម្លេងខ្លាំង រំខានដល់អ្នកដទៃ ដោយបានធ្វើ​ការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់ម៉ូតូយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឲ្យវិញ៕

 

អត្ថបទដែលជាប់ទាក់ទង