ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការប្រដាល់សកលកម្ពុជា ជាប់ឆ្នោតជាសមាជិក គណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធកីឡាប្រដាល់សកលអាស៊ី

299

ភ្នំពេញ៖លោកប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា ដែលជាតំណាងប្រទេសកម្ពុជា បានចូលរួមមហាសន្និបាតវិសាមញ្ញ និងបោះឆ្នោតជ្រើសរើស គណៈកម្មាធិការប្រតិបត្តិ សហព័ន្ធប្រដាល់សកលអាស៊ី អាណត្តិថ្មី ឆ្នាំ២០២២-២០២៦ ដែលបានប្រព្រឹត្ត នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅទីក្រុង Ammanប្រទេសJordan ដែលមានប្រទេសសមាជិក ចូលរួមចំនួន ៣០ ប្រទេសនៃទ្វីបអាស៊ី ។

ក្នុងឱកាសនោះផងដែរ លោក ប៊ុយ សុភ័ណ្ឌ ក៏បានឈរឈ្មោះជា បេក្ខភាពសមាជិក គណៈកម្មាធិការប្រតិបត្តិអាណត្តិ និងត្រូវបាន អង្គមហាសន្និបាត បោះឆ្នោតគាំទ្រជ្រើសតាំង ជាសមាជិកគណៈកម្មាធិការប្រតិបត្តិ អាណត្តិឆ្នាំ២០២២-២០២៦ ។ នេះជាប្រវត្តិសាស្រ្តថ្មី សម្រាប់ប្រដាល់សកលកម្ពុជា ដែលមានសមាសភាព ថ្នាក់ដឹកនាំសហព័ន្ធចូលរួម ជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃ សហព័ន្ធប្រដាល់សកលអាស៊ី ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត នៃប្រដាល់សកលកម្ពុជា ។

សមិទ្ធផលធំៗចំនួន៣ ដែលលោកអគ្គលេខាធិការរូបនេះ ទទួលបានពីការចូលរួម មហាសន្និបាតវិសាមញ្ញសហព័ន្ធប្រដាល់ សកលអាស៊ី រួមមាន៖ គឺជាប់ឆ្នោតជាសមាជិក គណៈកម្មាធិការប្រតិបត្តិនៃ សហព័ន្ធកីឡាប្រដាល់សកលអាស៊ី អាណត្តិ២០២២-២០២៤ និងមានសិទ្ធិពេញលេញ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត របស់សហព័ន្ធប្រដាល់សកលអាស៊ី។ ទទួលបានការគាំទ្រ ពីសមាគមកីឡាប្រដាល់
សកលថៃក្នុងការរ៉ាប់រង ការចំណាយសំបុត្រយន្តហោះ ហូបចុក និងស្នាក់នៅ សម្រាប់ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ៣រូប និងគ្រូបង្វឹក ១រូប ចូលរួមបោះជំរុំហ្វឹកហាត់ និងប្រកួត Thailand Open 2022 ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅខេត្ត Phuket ប្រទេសថៃ ដើម្បីពង្រឹងបច្ចេកទេស ក្រុមជម្រើសជាតិត្រៀម ស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម ។ ជាមួយគ្នានេះ សហព័ន្ធប្រដាល់សកលអាស៊ី បានឧបត្ថម្ភសម្ភារៈហ្វឹកហាត់ ដល់សហព័ន្ធប្រដាល់សកលកម្ពុជា តាមការស្នើសុំរបស់ភាគីកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង