ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តអគ្គិសនី ពីកង្ហាធ្វើឲ្យរាលដាល ឆេះទៅកំប៉ុងហ្គាស់តូចៗ និងដុងសាំង ឆេះផ្ទះលក់ចាប់ហួយ

353

 

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះ ផ្ទះលក់ចាប់ហួយ មួយកន្លែង​​ ដែលហេតុការណ៍​នេះបានកើតឡើង នៅវេលាម៉ោង​០៩:១០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌកំបូល

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាល មកឆ្លងចរន្តអគ្គិសនី ពីកង្ហាធ្វើឲ្យរាលដាលឆេះ ទៅកំប៉ុងហ្គាស់តូចៗ និងដុងសាំង ហើយធ្វើឲ្យខូចខាត ឆេះផ្ទះទំហំ២០×៣០ និងសម្ភារៈ លក់ចាប់ហួយទាំងស្រុង និងពុំបណ្ដាល ឲ្យឆេះរាលដាល ដល់អ្នកជិតខាងឡើយ។

នៅវេលាម៉ោង០៩:៣០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះ ត្រូវបានពន្លត់ បានទាំងស្រុង ដោយប្រើប្រាស់ រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង