ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

IMF រំពឹងថា នឹងទម្លាក់ការព្យាករ កំណើនសេដ្ឋកិច្ចពិភពលោក ដោយសារការខូចខាតផ្នែកសេដ្ឋកិច្ច

193

វ៉ាស៊ីនតោន៖ លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងថា IMF រំពឹងថានឹងទម្លាក់ការព្យាករកំណើន សេដ្ឋកិច្ចពិភពលោករបស់ខ្លួន ដោយសារការខូចខាតផ្នែកសេដ្ឋកិច្ច ដែលបង្កឡើងដោយសារការ ឈ្លានពានរបស់រុស្ស៊ីលើ ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ ដោយដកស្រង់សំដីរបស់លោកស្រី Georgieva ខណៈថ្លែងទៅកាន់ ក្រុមអ្នកយកព័ត៌មានថា ក្រៅពីការខូចខាត ចំពោះអ៊ុយក្រែន ការដាក់ទណ្ឌកម្មរបស់ ប្រទេសលោកខាងលិចទៅ លើទីក្រុងម៉ូស្គូជាការឆ្លើយតប ទៅនឹងសង្គ្រាម នឹងឈាន ទៅរក ការធ្លាក់ចុះខ្លាំង ចំពោះសេដ្ឋកិច្ចរុស្ស៊ី។

លោកស្រីបានថ្លែងថា ប្រទេសរុស្ស៊ី កំពុងធ្លាក់ចូល ក្នុងការដើរថយក្រោយ នៃសេដ្ឋកិច្ចដ៏ជ្រៅ ហើយការបរាជ័យក្នុង ការសងបំណុលលែងក្លាយទៅជា ហេតុការណ៍ចម្លែក ទៀតហើយ។

មូលនិធិ IMF កាលពីខែមករា បានទម្លាក់ការព្យាករ កំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ២០២២ មកនៅត្រឹម ៤,៤ភាគរយដោយសារផល ប៉ះពាល់អវិជ្ជមានរបស់ វីរុសអូមីក្រុងប្រភេទថ្មី បន្ទាប់ពីផលិតផល ក្នុងស្រុកសរុបរបស់ ពិភពលោកបានកើនឡើង ៥,៩ភាគរយនៅឆ្នាំ២០២១។ មូលនិធិនេះគ្រោងនឹង ចេញផ្សាយការព្យាករដែល ត្រូវបានធ្វើបច្ចុប្បន្នភាព របស់ខ្លួននៅខែក្រោយ។

សង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្ម ដែលរួមទាំងការហាមឃាត់ ការនាំចូលប្រេងរុស្ស៊ីពី សំណាក់អាមេរិក កំពុងរីករាលដាល ទៅកាន់សេដ្ឋកិច្ចពិភពលោក ដែលបង្កឱ្យការចំណាយ លើថាមពល និងទំនិញសំខាន់ៗផ្សេងទៀត ដូចជាស្រូវសាលី ជី និងលោហៈកើនឡើង។

លោកស្រី Georgieva លើកឡើងថា នោះកើតមានឡើង បន្ថែមពីលើអតិផរណា ដែលមានកម្រិតខ្ពស់រួច ស្រាប់ទៅហើយ ហើយកំពុងបង្កឱ្យមានក្តី បារម្ភខ្លាំងនៅក្នុងទីកន្លែង ជាច្រើនក្នុងពិភពលោក

អត្ថបទដែលជាប់ទាក់ទង