ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អណ្តូងទឹកស្អាត ចំនួន៥ អំណោយ សម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងប្រគេនទេយ្យវត្ថុដល់ វត្តចំនួន៦ក្នុងខេត្តកំពត

296

កំពត:នៅព្រឹកថ្ងៃអាទិត្យទី១៣ ខែមីនា ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារ ចុះប្រគល់អំណោយអណ្ដូងទឹកស្អាតចំនួន៥ ដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ខេត្តកំពត ។ អណ្ដូងទឹកដែលមានលេខរៀងពី ១០០ ដល់១០៤នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅ ក្នុងស្រុកដងទង់ខេត្តកំពតប្រើប្រាស់តាមតម្រូវការ នារដូវប្រាំងចូលមកដល់នេះ។

នៅក្នុងពិធីប្រគល់អណ្ដូងទឹកនេះ ដោយនៅតាមទីតាំង អណ្ដូងទឹកនីមួយៗលោកជំទាវ ហ៊ុន ម៉ាណា បានសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលអាស្រ័យផលអណ្ដូងទឹកនេះ ព្រមទាំងបានពាំនាំ នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ទៅដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ផងដែរ។ លោកជំទាវបានមានប្រសាសន៍ថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរ អំពីសុខទុក្ខបង ប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសតាមរយៈ ការផ្ដល់អំណោយ ជាអណ្តូងទឹកនេះ ជាការរួមចំណែកយ៉ាង សំខាន់ក្នុងការដោះស្រាយ ការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការ ខ្វះខាតទឹកប្រើប្រាស់ នារដូវប្រាំងនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបាន ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ កាត់បន្ថយការលំបាក ដោយសារអត់ទឹកប្រើប្រាស់។ នាឱកាសនោះផងដែរ លោកជំទាវក៏បានចែកជូន នូវអំណោយកំដរដៃ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូនប្រជាពលរដ្ឋដែល បានចូលរួមអបអរសាទរ នៅក្នុងពិធីប្រគល់ អណ្ដូងទឹកគ្រប់ទីតាំងទាំង៥។

នៅក្នុងឱកាសកាសនោះ ដោយមើលឃើញពីការ លំបាករបស់ ប្រជាពលរដ្ឋ១គ្រួសាររស់ នៅផ្ទះចាស់តូច ចង្អៀតនោះ លោកជំទាវក៏ សម្រេចសាងសង់ផ្ទះទេវតា១ខ្នង ជូនគ្រួសាររបស់គាត់ផងដែរ និងករណីមួយទៀត ដោយទឹកចិត្តអាណិតអាសូរ ចំពោះប្អូនស្រី ឈ្មោះ កៅ ស្រីណែត អាយុ២៨ឆ្នាំ
មានជំងឺទឹកនោមប្រៃ ដោយត្រូវដូរឈាម ជាប្រជាប្រចាំខែនោះ លោកជំទាវក៏បាន ផ្តល់ថវិកាចំនួន៣០០០ដុល្លារ សម្រាប់ដោះស្រាយ ការលំបាក ក្នុងជីវភាពរបស់ប្អូនស្រី ជាពិសេសក្នុងការដូរឈាម ជាប្រចាំខែនោះ។

បន្ទាប់មក ចប់ពិធីប្រគល់អណ្ដូងទឹកស្អាតចំនួន៥ លោកជំទាវ ហ៊ុន ម៉ាណា ក៏បានដឹកនាំក្រុមការងារ អញ្ជើញទៅប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើន មុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៦
ជាបន្តទៀត ដែលស្ថិតនៅក្នុង ស្រុកទឹកឈូខេត្តកំពត ហើយពិធីប្រគល់ទៅវត្ថុនេះ ធ្វើឡើងនៅទីវត្តអារាម វត្តជុំគ្រៀល ក្នុងភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ វត្តដែលទទួលបាននៅ ទេយ្យវត្ថុទាំង៦វត្តនោះរួមមាន វត្តជុំគ្រៀល , វត្តត្រើយកោះវត្តពិជ័យឧត្តុង្គ, វត្តពោធិ៍ ,វត្តអង្គ និងវត្តកូនសត្វ។

លោកជំទាវ បានមានប្រសាសន៍ទូល ប្រគេនដល់ព្រះសង្ឃថា ជានិច្ចកាលសម្តេចទាំង ទ្វេតែងតែគិតគូរ អំពីទុក្ខលំបាករបស់ ព្រះសង្ឃគ្រប់ព្រះអង្គ តាមទីអារាមនានា ក្នុងប្រទេសកម្ពុជា ហើយការនាំយក ទេយ្យវត្ថុមក ប្រគេន ជូននៅពេលនេះ អាចជួយសម្រាល នូវការលំបាករបស់ ព្រះសង្ឃគ្រប់អង្គបាន មួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ។

ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖
០១-អង្ករ១តោន
០២-ត្រីខ ចំនួន១កេស មាន១០យួរ
០៣-មីចំនួន៥កេសធំ(៣០កេសតូច)
០៤- ត្រីងៀតចំនួន ១០ គីឡូ
០៥- សាច់ក្រកចំនួន១០ គីឡូ
០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ
០៧- ទឹកដោះគោខាប់ ចំនួន២កេស
០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ
០៩- តែ ចំនួន ២គីឡូក្រាម
១០- ស្ករសចំនួន១បេ
១១- អំបិលចំនួន១បេ
១២- ប៊ីចេងចំនួន១បេ
១៣- ទឹកត្រីចំនួន៥យួ
១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ
១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច
១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
១៧- វីតាមីនសេ ចំនួន ១០ ប្រអប់
១៨- ប្រេងកូឡា ចំនួន ៥ ដុំ
១៩- ប្រេងខ្យល់ ចំនួន៥ដុំ
២០- ម៉ាស ចំនួន២០ប្រអប់ មាន១០០០ម៉ាស
២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន
២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប
២៣- ស្លាដក់ចំនួន១៨៤កញ្ចប់
២៤- ថវិកា ចំនួន២លានរៀល៕

អត្ថបទដែលជាប់ទាក់ទង