ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកប្រធានគណៈកម្មាធិការ គណបក្សខណ្ឌចំការមន ធ្វើពិធីប្រកាសបញ្ជូល សមាជិកគណបក្ស សង្កាត់ផ្សារដេីមថ្កូវ ចំនួន ១២៦រូប

276

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះលោក ថេង សុថុល ប្រធានគណៈកម្មាធិការ គណបក្សខណ្ឌចំការមន និង ជាអភិបាលខណ្ឌចំការមន នៃរាជធានីភ្នំពេញ ដោយរួមជាមួយលោក ឡេង តុង ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានសង្កាត់ផ្សារដេីមថ្កូវ បានអញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសបញ្ជូល សមាជិកគណបក្សសង្កាត់ ផ្សារដេីមថ្កូវ ចំនួន ១២៦រូប ដោយមានការចូលរួមពីឯកឧត្តម -លោកជំទាវអនុប្រធានក្រុមការងារ ចុះជួយមូលដ្ឋានសង្កាត់ផ្សារដេីមថ្កូវ, លោក-លោកស្រីសមាជិក គណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ-សង្កាត់, លោក-លោកស្រីសមាជិក-សមាជិកាគណបក្សសង្កាត់ និងមន្ត្រីគណបក្សពាក់ព័ន្ធ។

ជាមួយគ្នានោះលោកប្រធាន គណៈកម្មាធិការគណបក្សខណ្ឌចំការមន បានបន្តដំណើរអញ្ជេីញ ចុះសួរសុខទុក្ខលោកស្រី ប៊ូ សុខុម ប្រធានសហគមន៍ សាមគ្គី រុងរឿង ដែលកំពុងសំរាក ព្យាបាលជំងឺនៅគេហដ្ឋាន ជាមួយគ្នានោះផងដែរ លោកប្រធានបាននាំយក អង្ករ ០២បាវ, មី ០២កេស, ត្រីខ ០២យួរ និងថវិកា ៤០០,០០០រៀល ជូនដល់លោកស្រីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង