ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីតាំងកត់កន្ទុយលេខ ក្នុងក្រុងខេមរភូមិន្ទ ត្រូវបាន សមត្ថកិច្ចជំនាញចុះបង្ក្រាប

32

កោះកុង ÷ មេកន្ទុយម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បន្ទាប់ពីសមត្ថកិច្ចជំនាញ បានរកឃើញថា មានការបើកទីតាំង កត់កន្ទុយលេខ ថៃ វៀតណាម ខុសច្បាប់ជ្រកក្រោមស្លាកឆ្នោតឡូតូសៀងហៃ នៅចំនុចកែងច្រមុះជ្រូក ខាងកើតផ្សារដងទង់ ស្ថិតក្នុងភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនកាលពី រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ។

សមត្ថកិច្ចបានអោយនៅរ សៀលថ្ងៃទី១៣ ខែមីនា នេះថា ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងជំនាញបាន ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ហ្គេវជូ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ (ម្ចាស់ទីតាំងខាងលើ) ។

សមត្ថកិច្ចអោយដឹងទៀតថា ក្រោយឃាត់ខ្លួន ជនសង្ស័យជំនាញដកហូតបាន ÷
– ក្រដាស់កត់កន្ទុយលេខឆ្នោតវៀតណាម ០២ដុំចំនួន១០៧សន្លឹក (លទ្ធផល)
-ត្រាឆ្នោតថៃចំនួន០៤
-ត្រាឆ្នោតវៀតណាមចំនួន០២
-ត្រាថ្ងៃខែឆ្នាំចំនួន០២
-កន្ទុយឆ្នោតចំនួន០១ដុំ
-ម៉ាសុីនគិតលេខ០១
-បុិច០៣ដើម
-ប្រដាប់កឹបក្រដាស់០១
-សន្លឹកកន្ទុយឆ្នោតដកហូតពីរក្នុងការបូប០១ដុំ ស្មើរ៤៤សន្លឹក
-ក្រដាសប្រាក់
• (លុយឆ្នោត) ៦៨១,០០០៛
• (លុយរកសុី) ១,៩៨២,៥០០៛
• (លុយដុល្លា) ១០០$
• (លុយបាត) ២០បាត

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបាន កម្លាំងជំនាញ នៃស្បងការដ្ឋាន នគរបាលខេត្តកោះកុង សាកសួរ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង