ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរទទួលប្រជាពលរដ្ឋត្រឡប់ ចូលប្រទេសកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់

40

 

បាត់ដំបង ៖ នៅថ្ងៃ១៤ ខែមីនា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរង ផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទទួលប្រជាពលរដ្ឋត្រឡប់ ចូលប្រទេសកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋចំនួន ១២៣នាក់ ស្រី ៤៨នាក់ ក្មេង ១៩នាក់ ក្មេងស្រី ១០នាក់ ត្រូវបានសមត្ថកិច្ចសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំ អំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួចក្រុបគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល អវិជ្ជមានទាំងអស់ ដោយឡែកពលករចំនួន ១៨នាក់ ស្រី ១នាក់ ក្មេង ១នាក់ ក្មេងស្រី ១នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ១០៥នាក់ ស្រី ៤២នាក់ ក្មេង ១៨នាក់ ក្មេងស្រី ៩នាក់ ។

ក្នុងនោះបានចាក់វ៉ាក់សាំងឲ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន ៤នាក់ ស្រី ២នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

អត្ថបទដែលជាប់ទាក់ទង