ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាព ខណ្ឌបឹងកេងកង ចុះធ្វើសណ្ដាប់ធ្នាប់ទាំងព្រឹក នាថ្ងៃដើមសប្ដាហ៍

356

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ខែមិនាឆ្នាំ២០២២នេះ លោកធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដែលអមដំណើរ ដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌ និង លោកចៅសង្កាត់បាន ដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ ចុះទៅរៀបចំធ្វើសណ្តាប់ធ្នាប់នៅ តាមចិញ្ចើមផ្លូវនៅ បណ្តោយផ្លូវព្រះមុនីរ៉េត និងបាញ់ទឹកលាងសម្អាតផ្លូវ. បោសសម្អាតផ្លូវថ្នល់ក្នុងមូលដ្ឋាន សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកងអោយមាន របៀបរៀបរយល្អប្រសើរ ពោលគឺទីក្រុងស្អាត គឺផ្ដើមចេញពីយើងទាំងអស់គ្នា។

លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងថា ការរៀបចំសណ្ដាប់ធ្នាប់ នៅដងផ្លូវឬដងវិថី គឺជាកត្តាសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ និងលើកកម្ពស់កិត្តិយសមុខមាត់ អាជ្ញាធរមូលដ្ឋានផងដែរ និងឈានដល់កាត់បន្ថយ បាននូវភាពអាណាធិបតេយ្យ តាមដងផ្លូវឬដងវិថី។ដូចនេះដើម្បីអោយ សណ្ដាប់ធ្នាប់និងអនាម័យ បរិស្ថានតាមដងផ្លូវឬតាមដងវិថី បានល្អប្រសើរស្នើដល់បងប្អូន និងអាជ្ញាធរសង្កាត់ព្រមទាំង កម្លាំងសមត្ថកិច្ចចូលរួមអនុវត្តន៍ អោយបានផុលផុសគ្រប់ៗគ្នា ពោលគឺទីក្រុងស្អាត គឺផ្ដើមចេញពីយើង ទាំងអស់គ្នាផងដែរ។

ខណៈពេលចុះបំពេញការងារក្នុងមូលដ្ឋាន នាឱកាសនោះលោកអភិបាល ខណ្ឌបឹងកេងកងធឹម សំអាន ដ៏សកម្មការងារបាន មានមតិដោយធ្វើការណែនាំ ឲ្យបងប្អូនអាជីវករ ដែលប្រកបមុខរបរ លក់ដូរ នៅតាមចិញ្ចើមផ្លូវខាងលើ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្រោយ ពីលក់ដូររួចត្រូវជួយបោសសម្អាត ថែរក្សាអនាម័យ បរិស្ថានអោយបានល្អប្រសើរ ត្រូវវេខខ្ចប់ទុក ដាក់សំរាមឲ្យបានត្រឹមត្រូវល្អ ចៀសវាងបោះចោល សំរាមពាសវាលពាស កាលធ្វើអោយប៉ះពាល់ ដល់សណ្ដាប់ធ្នាប់ និងអនាម័យ បរិស្ថានហើយជាមួយគ្នានោះ លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានបានមានមតិ ក្នុងន័យគិតគូពី សុខទុក្ខបងប្អូនប្រជាជន ទូទៅក្នុងមូលដ្ឋាន និងបវប្អូនអាជីវករត្រូវនាំគ្នា បន្តស្ដាប់ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និង ចូលរួមអនុវត្តន៍អោយបាន ខ្ជាប់ខ្ជួនជាប្រចាំនូវវិធានការ «៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាព ដល់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង