ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ វិធានការណ៍ ៣ការពារ ៣កុំ នៅតែចាំបាច់ សម្រាប់ការពាអាយុជីវិតប្រជាពលរដ្ឋ

60

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយ ជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ពីលោកស្រី ហ៊ាង ដារត្ន័ សួស យ៉ារ៉ា នៅរសៀលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហ បណ្ឌិតម៉ែន សំអន បានលើកឡើងថា៖ ក្រោមការដឹកនាំវ្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ការគ្រប់គ្រងស្ថានការណ៍ កូវីដនៅកម្ពុជា មានលក្ខណៈល្អប្រសើរ និងមានអ្នកឆ្លងតិចបំផុត ខណៈស្ទើរតែទាំងស្រុងត្រូវ បានព្យាបាលជាសះស្បើយ។ក្នុងនោះផងដែរ លោកស្រីក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋចូលរួម អនុវត្តនូវវិធានការណ៍ ៣ការ ពារ៣កុំដែលជាវិធាន ដ៏ចាំបាច់សម្រាប់ ការពាអាយុ ជីវិតរបស់ប្រជាពលរដ្ឋ ។
លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ លោកស្រី ហ៊ាង ដារត្ន័ ដែលបានចូលរួមយ៉ាងសកម្មជាមួយ រដ្ឋាភិបាលនៅគ្រប់ សកម្មភាពមនុស្សធម៌។ លោកស្រី បានបន្តទៀតថា សកម្មភាពទាំងនេះ គឺជាកាយវិការ ដ៏ល្អប្រពៃមួយ ក្នុងនាមខ្មែរជួយខ្មែរ ។
អំណោយនា ពេលនេះរួមមាន ៖ ១. រ៉ាពីដតេស្ត៍ ២០កេស ២.ម៉ាស់ ២៥កេស ៣.ប្រដាប់វាស់កំដៅ ២០០ដើម៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង