ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី បាននិងកំពុងស្ថាបនាកំណាត់ផ្លូវចំនួន២ខ្សែ ដើម្បីរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៦Aទៅមហាវិថីឈ្នះឈ្នះ ខណៈកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣

330

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងស្ថាបនាកំណាត់ផ្លូវចំនួន២ខ្សែទៀត ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងដើម្បីរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៦Aទៅមហាវិថីឈ្នះឈ្នះ ពិសេសដើម្បីសម្រួលចរាចរណ៍នៅក្នុងឱកាស ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ខាងមុខនេះ។

  ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានមានប្រសាសន៍បញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី១៦ មីនានេះថា៖ កំណាត់ផ្លូវ២ខ្សែនេះ ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាលរាជធានី ដោយប្រើប្រាស់ពេលវេលានៃការស្ថាបនាចំនួន២ឆ្នាំ ការដ្ឋាននេះបានចាប់ផ្តើមពីខែមករាឆ្នាំ២០២១ ហើយគ្រោងនិងបញ្ចប់នៅខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ

   លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែដែលបាននិងកំពុងស្ថាបនានេះរួមមាន៖ ផ្លូវទី១ ជាផ្លូវបេតុងឆ្អឹងដែកកម្រាស់ ២០សង់ទីម៉ែត្រ ទទឹងផ្លូវ ១៥ម៉ែត្រ រៀបខឿនទ្រូវងផ្លូវបែងចែកចរាចរ រៀបបរឌៀរ និងការ៉ឺឡាសងខាងចិញ្ចើមផ្លូវ ទទឹង ,៥ម៉ែត្រ មានទទឹងសរុប២០ម៉ែត្រ ប្រវែងសរុប ៨២៤០ម៉ែត្រ ចាប់ពីផ្លូវជាតិលេ៦ដល់ផ្លូវគល់ស្ពានឈ្នះឈ្នះ ដាក់លូសងខាងផ្លូវទំហំ១,២ម៉ែត្រចាប់ពីផ្លូវជាតិលេ៦ដល់ស្ពានព្រែកតាគង់។ ដាក់លូសងខាងផ្លូវទំហំ១,៥ម៉ែត្រចាប់ពីស្ពានព្រែកតាគង់ដល់ព្រែកម្រៀល។ ដាក់លូប្រអប់សង់ខាងទំហំ២,៥ម៉ែត្រx២ម៉ែត្រពីរជួរចាប់ពីព្រែកម្រៀល ដល់ផ្លូវខ្សែទី៣ ដាក់លូប្រអប់សងខាងផ្លូវទំហំ១,៥ម៉ែត្រចាប់ពីសាលាព្រែករាំងដល់ផ្លូវគល់ស្ពានឈ្នះឈ្នះ។

  ចំណែកផ្លូវទី២ ជាផ្លូវបេតុងឆ្អឹងដែកកម្រាស់ ២០សង់ទីម៉ែត្រទទឹងផ្លូវ ១៥ម៉ែត្ររៀបខឿនទ្រូងផ្លូវ បែងចែកចរាចររៀបបរឌៀរ និងការ៉ឺឡាសងខាងចិញ្ចើមផ្លូវ ទទឹង ,៥ម៉ែត្រ មានទទឹងសរុប២០ ម៉ែត្រ ប្រវែងសរុប៦៩១៦ម៉ែត្រ ចាប់ពីផ្លូវខ្សែទី២ត្រង់ចំណុច PK0+830 ដល់មហាវិថីឈ្នះឈ្នះ

  ដាក់លូសងខាងផ្លូវទំហំ១ម៉ែត្រចាប់ពីផ្លូវខ្សែទី២ដល់មាត់ព្រែកតាគង់ ដាក់លូប្រអប់ទំហំ២,៥ម៉ែត្រx២ម៉ែត្រ ពីរជួរចាប់ពីមាត់ព្រែកតាគង់ដល់ចំណុចផ្លូវទំនប់ឧកញ្ញ៉ាលីយ៉ុងផាត់ ដាក់លូសងខាងផ្លូវទំហំ១,៥ម៉ែត្រចាប់ពីផ្លូវទំនប់ឧកញ្ញាលីយ៉ុងផាត់ដល់មហាវិថីឈ្នះឈ្នះ៕

 

អត្ថបទដែលជាប់ទាក់ទង