ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ៖ សរសើរយុវជនខ្មែរ ចេះឆ្នៃប្រឌិត យកសម្បកពោតមកច្នែជាផ្កា សម្រាប់តាំងលម្អតាមតម្រូវការ

48

 

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសើរពីគំនិតច្នៃប្រឌិត របស់យុវជនខ្មែរ ដែលយកសម្បកពោត មកច្នែជាផ្កាសម្រាប់តាំងលម្អ តាមតម្រូវការ ដោយសារតែសម្បកពោតត្រូវ បានគេមើលរំលង និងមិនមានតម្លៃអ្វីនោះឡើយ ។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៍បែប នេះ ក្នុងឱកាសដែល លោក អនុញ្ញាតឱ្យមន្ដ្រី អគ្គនាយកដ្ឋានវិទ្យុជាតិ ចូលជួបជូនកន្ត្រក់ផ្កា កាលពីថ្ងៃទី១៥ មីនា ២០២២ នៅទីស្ដីការក្រសួងដែលទទួលបានពីហាងផ្កាខ្មែរ និងគោរពសុំអនុសាសន៍ណែនាំបន្ថែមពី រដ្ឋមន្ត្រី ដើម្បីឱ្យក្រុមការងារ អនុវត្តន៍ការងារកាន់តែល្អប្រសើរជាងមុន សម្រាប់បម្រើដល់ការស្តាប់ និងទស្សនារបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិ ទាំងវិទ្យុជាតិកម្ពុជា វិទ្យុជាតិវត្តភ្នំ ហ្វេសប៊ុកផេករបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អេបវិទ្យុជាតិកម្ពុជា ។

លោកបានគាំទ្រផលិតផលទាំងអស់ដែលជាស្នាដៃកូនខ្មែរផលិត ដើម្បីជាការលើកទឹកចិត្តដល់ យុវជនខ្មែរដ៏ទៃទៀត ក្នុងការចូលរួមកែច្នៃរបស់មិនមានតម្លៃ ឱ្យទៅជាវត្ថុតាំង លម្អដ៏ស្រស់ស្អាត ឱ្យបានកាន់តែច្រើនបន្ថែមទៀតដោយ សារតែបច្ចុប្បន្ននេះយុវជនម្នាក់ៗ មានការយល់ដឹងច្បាស់ ពីបច្ចេកទេសកែច្នៃដ៏សម្បូរបែប និងត្រឹមត្រូវតាមស្តង់ដារ យ៉ាងច្បាស់លាស់ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានកោតសរសើរដល់ ក្រុមការងារផលិតព័ត៌មាន របស់វិទ្យុជាតិកម្ពុជា ដែលបានផលិតព័ត៌មានថ្មីៗ ប្លែកៗ និងទាន់ពេលវេលា ពីគំនិតច្នៃប្រឌិតរបស់ ប្រជាពលរដ្ឋខ្មែរ សម្រាប់ដាក់ផ្សាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាតិ ទំាងវិទ្យុជាតិកម្ពុជា វិទ្យុវត្តភ្នំ ហ្វេសប៊ុកផេក របស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អេបវិទ្យុជាតិកម្ពុជា និងអេបក្រសួងព័ត៌មាន ។ ជាងនេះទៅទៀត ឯកឧត្តមក៏បាន ជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ផលិតព័ត៌មាននេះឱ្យកាន់តែល្អ និងមានគុណភាពបន្ថែមទៀត ដើម្បីបំរើដល់ការស្តាប់ និងការទស្សនារបស់ប្រជាពលរដ្ឋ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង