ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ផ្តល់ជែល អាល់កុល ដល់មន្ទីរសង្គមកិច្ច ដើម្បីចែកជូនជនងាយរងគ្រោះ ប្រើប្រាស់នៅតាមមណ្ឌលឱកាសខ្ញុំ និងមណ្ឌលសំចតរាជធានីព្រៃស្ពឺ

252

 

ភ្នំពេញ ៖ ដើម្បីសម្រួលការលំបាក ដល់បងប្អូនជនងាយរងគ្រោះ ដែលបាននិងកំពុងស្នាក់នៅមណ្ឌលឱកាសខ្ញុំ និងមណ្ឌលសំចតរាជធានីព្រៃស្ពឺ ខណៈដែលរាជរដ្ឋាភិបាលបានបើកប្រទេស ដំណើរការសេដ្ឋកិច្ច និងកំពុងរួមគ្នាទប់ស្កាត់ជំងឺបំប្លែងថ្មី ប្រភេទអូមីក្រុង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ជែល អាល់កុល ដល់មន្ទីរសង្គមកិច្ច ដើម្បីសម្រាលបន្ទុក ដល់ជនងាយរងគ្រោះ នៅតាមមណ្ឌលឱកាស។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ឋជន រាជធានី បានបញ្ជាក់ថា គ្រឿងឧបភោគ បរិភោគ ដែលលោកអភិបាលរាជធានី ផ្តល់ជូននាពេលនេះ រួមមាន ៖ ជែលលាងដៃ ចំនួន៤២កេស ក្នុង១កេះមាន៤៥ដប , អាកុលបាញ់លាងដៃ ៦កេស ក្នុង១កេស មាន៤៥ដប សរុបទាំងអស់មានចំនួន ៤៨កេស ។

លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា ក្នុងពេលបើកប្រទេសឡើងវិញក៏ដោយ ក៏លោកអភិបាលរាជធានី បន្តការយកចិត្តទុកបន្ថែមទៀត ទោះបីប្រទេសបញ្ចប់ការបិទខ្ទប់ សេដ្ឋកិច្ចឡើងវិញ លោក ឃួង ស្រេង នៅតែបានគិតគូរអំពីវិធានការ បង្ការទប់ស្កាត់ តាមរយៈការផ្តល់សម្ភារៈ ឧបករណ៍ការពារជំងឺ គឺលោកអភិបាលរាជធានី បានបន្តផ្តល់ជូនដល់មន្ត្រីបុគ្គលិកបម្រើការងារផ្ទាល់ ក៏ដូចជាជនរងគ្រោះ នៅក្នុងមណ្ឌលឱកាសខ្ញុំ និងនៅមណ្ឌលសំចតរាជធានីព្រៃស្ពឺ ។

ជាមួយគ្នានេះ លោក មុំ ចាន់ដានី ក្នុងនាមប្រធាន ក៏ដូចមន្ត្រីបុគ្គលិកទាំងអស់ រួមទាំងជនរងគ្រោះ អាណាព្យាបាលទាំងអស់ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលលោកបានយកចិត្តទុកដាក់បំផុត ទៅដល់ប្រជាជននៅរាជធានីគ្រប់កាលៈទេសៈ ពិសេសក្នុងបច្ចុប្បន្នភាព ដែលមានជំងឺកូវីដ កន្លងមក នៅតាមមណ្ឌលកុមារកំព្រា និងមណ្ឌលស្តារនីតិសម្បទាផ្សេងៗទៀត ។

មជ្ឈមណ្ឌលឱកាសខ្ញុំបានទទួល ជែលនិងអាកុលលាងដៃ ពីសាលារដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះមាន ជែលលាងដៃចំនួន ៤២កេះ ក្នុង១កេះមាន៤៥ដប អាកុលបាញ់លាងដៃ ៦កេះ ក្នុង១កេះមាន៤៥ដប សរុបទាំងអស់មានចំនួន៤៨កេះ៕

អត្ថបទដែលជាប់ទាក់ទង