ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំកីឡាទៅសួរសុខទុក្ខ និងលើកទឹកចិត្ត ដល់ក្រុមជម្រើសជាតិ

68

ភ្នំពេញ៖ព្រឹកថ្ងៃទី១៦មីនានេះមេដឹកនាំ កីឡាដែលរួមមានឯកឧត្តមស សុខា រដ្ឋលេខាធិការក្រសួងអប់រំ​ យុវជន និង កីឡាឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)ឯកឧត្តមអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា បានចុះសាកសួសុខទុក្ខ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ។
សូមបញ្ជាក់ថា កីឡាករ កីឡាការិនីទាំងជាង៣០ប្រភេទកីឡា កំពុងហ្វឹកហាត់បិទខ្ទប់ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម
លើកទី៣១នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែឧសភាខាងមុខនេះ ។
នេះជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីឲ្យខិតខំ ហ្វឹកហាត់ដើម្បីប្រជែង យកមេដាយនៅ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១
និងលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។មេដឹកនាំកីឡាទាំងអស់ សុទ្ធតែសំណូមពរឲ្យកីឡាករ កីឡាការិនីត្រូវតែថែរក្សាសុខ
ភាពរួមជាមួយនឹងការ អនុវត្តន៍នូវវិធានការ៣កុំ និង ៣ការពាររបស់ក្រសួងសុខាភិបាល ។
ការសំណូមពរឲ្យកីឡាករ កីឡាការិនីកុំចេញក្រៅរហេតរហូត ដោយគ្មានការអនុញ្ញាតិ ពីគ្រូបង្វឹកនិងអ្នកដឹកនាំ ព្រោះការប្រកួតកីឡា
ស៊ីហ្គេមកាន់តែឈាន មកជិតដល់ហើយ។ កាលណាយើងមានសុខភាពល្អនោះ គឺមានន័យថាឧិកាស នៃការប្រជែងយកមេដាយ គឺវានៅកៀកនឹងខ្លួនយើង តែបើយើងបណ្ដោយឲ្យកូវីដ ចូលខ្លួនហើយនោះ ឧិកាសនៃការស្វែងរកមេដាយ គឺបាត់បង់តែម្ដង ៕

 

អត្ថបទដែលជាប់ទាក់ទង