ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យគ្រប់គ្រង មុខងារសាធារណៈ រវាងកម្ពុជា-ចិន

242

 

ភ្នំពេញ ៖ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យគ្រប់គ្រងមុខងារ សាធារណៈ រវាងក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលមុខងារសាធារណៈជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ។

អគ្គបណ្ឌិតសភាចារ្យ ទុបនាយករដ្ឋមន្ត្រី បានលើកឡើងថា ពិធីចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោតយល់គា្ននេះ ពិតជាមានសារៈសំខាន់សម្រាប់ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទ្វេភាគី លើវិស័យមុខងារសាធារណៈកម្ពុជា-ចិន ដើម្បីពង្រឹង និងរក្សាឲ្យបាន នូវមុខងារសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងផ្តោតប្រជាជនជាស្នូល ។ ពិធីចុះហត្ថលេខានាពេលនេះ បានឆ្លុះបញ្ចាំងពិគិតគូរ ច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរនាពេលកន្លងមក តាមរយៈមិត្តភាពស្និតរមួត, សាមគ្គីភាព និងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ និងទំនាក់ទំនងស៊ីជម្រៅរវាងប្រទេស ទាំងពីរ ដោយប្រែក្លាយពីភាពជាដៃ​គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មកជាមិត្តភាពដែកថែម និងសហគមន៍វាសនារួម កម្ពុជា-ចិន សំដៅអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីជំរុញការលើកកម្ពស់ជីវភាព និងសុខមាលភាពប្រជាជននៃប្រទេសទាំង ពីរ ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។

ឆ្លៀតក្នុងឱកាសនោះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះឯកឧត្តម ជីន ស៊ី (CHEN XI) និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាពេលកនែ្លងមកផងដែរដែលបាន ១. ដើរតួជាបង្អែកយុទ្ធសាស្ត្រក្នុង ការផ្គត់ផ្គង់វ៉ាក់សាំងកូវឹង-១៩, ២, ផ្ដល់នូវជំនួយឧបត្ថម្ភផ្សេងៗ ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធនឹងជំងឺកូវីដ-១៩ , ៣. ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន ដែលបើកច្រកកាន់តែទូលាយ សម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទីផ្សារសម្រាប់កសិផលកម្ពុជា និងព្រមទាំង ៤. បានបន្តផ្តល់នូវហិរញ្ញប្បទាន ឥតសំណង និងជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ទោះជាស្ថិត ក្នុងកាលះទេសះដ៏លំបាក នៃការប្រឈមនឹងការរីក វាលដាលជាសកលនៃជំងឺកូវីដ-១៩ ។

លោក ជីន ស៊ី (CHEN XI) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈ ចាត់តាំងមជ្ឈឹមបក្សកុម្មុយនីស្តចិន បានថ្លែងអំណរគុណ និងឯកភាពទាំងស្រុង ចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អំពីទំនាក់ទំនងដ៏រឹងមាំរវាង កម្ពុជា-ចិន និងប្តេជ្ញាបន្តជាសកម្ម និងភាគីចិនក៏នឹងត្រៀមខ្លួន ជានិច្ចដើម្បីបន្តសហការ ជាមួយកម្ពុជា ទាំងក្នុងក្របខ័ណ្ឌតំបន់ និងនៅលើឆាកអន្តរជាតិ ក្នុងការរួមចំណែកពង្រឹង ទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរថែមទៀត

ចុងទីបញ្ចប់នៃពិធី, ភាគីទាំងពីរ តំណាងដោយ លោកព្រំ សុខា រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈកម្ពុជា និងលោកហូ ស៊ីងហ្គោ (FU Xingguo) ប្រធានរដ្ឋបាលមុខងារ សាធារណៈជាតិនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យគ្រប់គ្រង មុខងារសាធារណៈ ដែលជាការបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យមុខងារ សាធារណៈរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ៕

 

អត្ថបទដែលជាប់ទាក់ទង