ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនាម័យល្អ បរិស្ថានស្អាត មិនមែនជាកាតព្វកិច្ចរបស់ បុគ្គលណាម្នាក់ឡើយ គឺចាំបាច់ទាមទារ អោយមានការ ចូលរួមទាំងអស់គ្នា

35

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី ១៧ ខែ មីនា ឆ្នាំ ២០២២នេះ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅវេលាម៉ោង ៩ព្រឹក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកំលាំង ចុះកាយសំរាមដែលកកស្ទះតាមប្រឡាយ ចាប់ពីចំណុចស្ពានអាកាសស្ទឹងមានជ័យ ព្រំប្រទល់សង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យ ទី២ រហូតដល់ ព្រំប្រទល់សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមសហការពីមន្ត្រីជំនាញមន្ទីរសាធារណការ រាជធានីភ្នំពេញ ក្នុងនោះប្រើ រថយន្តកាយសំរាម (អាអ៉ិច ០១ គ្រឿង) និង រថយន្តដឹកសំរាម ចំនួន ០៣ គ្រឿង ដែលបានដឹកសំរាមចេញ ចំនួន ៥ជើង ក្នុងមួយឡាន សរុបទាំងអស់ ១៥ជើង ។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរឲ្យបងប្អូនប្រជាប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ ដែលរស់នៅជុំវិញប្រឡាយ សូមកុំចោលសំរាម ឬសំណល់រឹង ចូលក្នុងប្រឡាយពាសវាលពាសកាល វាអាចបណ្តាលអោយមានការកកស្ទះសំរាម និង បាត់បង់សណ្តាប់ធ្នាប់សាធារណៈ ហើយត្រូវវិចខ្ចប់ប្រភេទសំរាម និងដាក់ធុងសំរាម អោយបានត្រឹមត្រូវ ម្យ៉ាងវិញទៀតអាចប៉ះពាល់ដល់សោភ័ណភាពទីក្រុងថែមទៀតផង ទីក្រុងស្អាត មូលដ្ឋានស្អាត ប្រទេសមានបរិស្ថានល្អ គឺផ្តើមចេញពីយើងផ្ទាល់ ។

អត្ថបទដែលជាប់ទាក់ទង