ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ដឹកនាំកម្លាំងចុះអន្តរាគមន៍ ពន្លត់អគ្គីភ័យ នៅខុនដូជួយសង្គោះ មនុស្សរួចផុតពីគ្រោះថ្នាក់

37

ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាឯកភាពខណ្ឌ បានសហការជាមួយ កម្លាំងសមត្ថកិច្ចប៉ូលិស នៃការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដោយបានចុះអន្តរាគមន៍ បាញ់ទឹកពន្លត់អគ្គីភ័យ នៅទីតាំងខុនដូ ដាយមិនធ្វីន ថោវើ ដែលស្ថិតនៅក្នុងទីក្រុងកោះពេជ្រ ផ្លូវសុភមង្គល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ, ហើយខណៈពេលនេះ អគ្គីភ័យខាងលើ បានរលត់ជាស្ថាពរ មួយរយភាគរយ នៅវេលាម៉ោង១៩:០០នាទី ថ្ងៃ ខែ ឆ្នាំដដែលហើយ ចំពោះមនុស្សដែលបានជាប់ នៅលើអគារខុនដូខាងលើនោះ ត្រូវបានជួយសង្គ្រោះបានទាំងស្រុង ពោលគឺ ពុំមានមនុស្សម្នាណាម្នាក់រងរបួស ឬបាត់បង់អាយុជីវិតឡើយគឺសុវត្ថិភាព។

ជាមួយគ្នានោះលោកថេង សុថុល អភិបាលខណ្ឌចំការមន សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំប្រឹងប្រែង យ៉ាងញាប់ដៃញាប់ជើង ចុះមកជួយអន្តរាគមន៍ករណីអគ្គីភ័យខាងលើ ដោយបាញ់ទឹកពន្លត់ និងជួយសង្គោះជីវិតមនុស្ស រួចផុតពីគ្រោះថ្នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង