ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុន សែននិងសម្ដេចកិត្តិ ផ្តល់អង្គ១៤០តោន ជូនខណ្ឌទាំង១៤ ចំណុះអោយរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូន ពលរដ្ឋក្រីក្រខ្វះខាត

38

 

ភ្នំពេញ៖ អំណោយជាអង្គចំនួន១៤០តោនរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានប្រគល់ជូនទៅខណ្ឌទាំង ១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកជូនបន្តទៅ ឱ្យបងប្អូនប្រជាពលរដ្ឋដែល ជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ។

នៅព្រឹកថ្ងៃទី២០ មីនានេះ រដ្ឋបាលខណ្ឌទាំង១៤ បានយកយានយន្ត មកទទួលអង្ករទាំងនេះដល់សាលារាជធានីភ្នំពេញ ដើម្បីបន្តយកទៅផ្តល់ជូន តាមសង្កាត់និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតបន្តទៀត។
អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ លោកម៉េត មាសភក្តីបានបញ្ជាក់ ឱ្យដឹងនៅព្រឹកថ្ងៃទី២០ មីនានេះថា ៖ អង្ករដែលប្រគល់ជូន ទៅខណ្ឌទាំង១៤ខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន តាមរយៈលោកឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយក្នុង១ខណ្ឌៗទទួល បានអង្ករ១០តោន ដើម្បីបន្តយកទៅចែកជូន ទៅឱ្យបងប្អូនប្រជាពលរដ្ឋដែល ជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។
សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន សម្តេចទាំទ្វេតែងតែយក ចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវ អំណោយជាបន្តបន្ទាប់ ជូនទៅបងប្អូនប្រជាពលរដ្ឋទីទ័លក្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

លោក ឃួង ស្រេង ធ្លាប់បានមានប្រសាសន៍ហើយថា៖ បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាខ្វះខាតក្នុងជីវភាព អាចទាក់ទង មកខាងទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាសង្កាត់ នោះក្រុមការងារ នឹងផ្តល់ការជួយ ឩបត្ថមដល់បងប្អូនហើយ ដោយមិនទុកអោយ បងប្អូនអត់បាយនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង