ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈមេធាវី បានធ្វើអធិការកិច្ចលើករណីបុរសម្នាក ពាក់ព័ន្ធនឹងការប្រើប្រាស់សញ្ញាបត្រក្លែងបន្លំ

112

 

ភ្នំពេញ ៖ គណៈមេធាវីកម្ពុជា កំពុងធ្វើអធិការកិច្ចលើករណីបុរសម្នាក់ឈ្មោះ ផានី ជីវ័ន្ត ដែលប្រើប្រាស់សញ្ញាបត្រក្លែងក្លាយនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង យកទៅសុំប្រកបវិជ្ជាជីវៈមេធាវី ហើយប្រកាសចាត់វិធានការផ្លូវច្បាប់សមស្របលើរូបគេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈមេធាវីកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះករណីរបស់បេក្ខជនឈ្មោះ ផានី ជីវ័ន្ត គណៈមេធាវី បានធ្វើអធិការកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សញ្ញាបត្រក្លែងបន្លំ។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានឃើញ ទំព័រហ្វេសប៊ុករបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ធ្វើការបង្ហោះជាសាធារណៈនូវលិខិតលេខ ១២៦/២២ ស.ជ.គ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថាសន្លឹកសញ្ញាបត្របរិញ្ញាបត របស់បេក្ខជនឈ្មោះ ផានី ជីវ័ន្ត មិនមានឈ្មោះក្នុងបញ្ជីប្រឡងបញ្ចប់ការសិក្សានៅសាកលវិទ្យា ល័យជាតិគ្រប់គ្រងទេ។ ករណីនេះ អាចត្រូវបានចាត់ទុកថាជាការក្លែងលិខិតសាធារណៈនិងការ ប្រើប្រាស់លិខិតសាធារណៈក្លែង។

សូមបញ្ជាក់ផងដែរថា ចំពោះការដាក់ពាក្យសុំចូលប្រកបវិជ្ជាជីវៈមេធាវីតាមមាត្រា៣២នៃ ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដើម្បីធានានូវភាពត្រឹមត្រូវនិងស្របច្បាប់និងជៀសវាងការក្លែងបន្លំ សញ្ញាបត្រ លោក លី ច័ន្ទតុលាតែងតែធ្វើលិខិតសុំបញ្ជាក់ និងផ្ទៀងផ្ទាត់សន្លឹកសញ្ញាបត្ររបស់ បេក្ខជនជាមួយគ្រឹះស្ថានអប់រំដែលបានចេញសញ្ញាបត្រនោះ។

ចំពោះករណីរបស់បេក្ខជនឈ្មោះ ផានី ជីវ័ន្ត គណៈមេធាវីបានបន្តធ្វើអធិការកិច្ចពាក់ព័ន្ធ នឹងការប្រើប្រាស់សញ្ញាបត្រក្លែងបន្លំនិងមានវិធានការផ្លូវច្បាប់សមស្រប។

ចំពោះករណីរបស់បេក្ខជនឈ្មោះ ផានី ជីវ័ន្ត គណៈមេធាវីបានបន្តធ្វើអធិការកិច្ចពាក់ព័ន្ធ នឹងការប្រើប្រាស់សញ្ញាបត្រក្លែងបន្លំនិងមានវិធានការផ្លូវច្បាប់សមស្រប។

គណៈមេធាវីសូមថ្លែងអំណរគុណ ចំពោះសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានធ្វើលិខិត ឆ្លើយតបតាមសំណើររបស់គណៈមេធាវី ដោយបានបញ្ជាក់អំពីភាពមិនត្រឹមត្រូវនៃសន្លឹកសញ្ញា បត្របរិញ្ញាបត្ររបស់បេក្ខជនឈ្មោះ ផានី ជីវ័ន្ត ។

បុរសរូបនោះ បានយកសញ្ញាបត្រមួយសន្លឹក ទៅសុំចូលប្រកបវិជ្ជាជីវៈមេធាវី។ សញ្ញាបត្ររបស់បុរសនោះ បង្ហាញថា រូបគេ កើតក្នុងឆ្នាំ១៩៩៥ ហើយបានរៀនចប់បរិញ្ញាបត្រផ្នែកនីតិសាស្រ្ត នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។ សញ្ញាបត្ររបស់គេ ចុះកាលបរិច្ឆេទនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានត្រា ហត្ថលេខា និង ឈ្មោះរបស់ហោ ប៉េង ជាសាកលវិទ្យាធិការ។

លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានសរសេរលិខិតមួយច្បាប់ ចុះថ្ងៃទី៤ មីនា ឆ្នាំ២០២២ ទៅកាន់លោក ហោ ប៉េង ដើម្បីសុំឲ្យបញ្ជាក់ថា តើបុរសខាងលើ ពិតជាបានរៀនចប់ផ្នែកនីតិសាស្រ្តពីសាកលវិទ្យាល័យជាតិគ្រប់គ្រងមែនដែរឬទេ។

ចម្លើយដែលទទួលបាន គឺបុរសនោះ មិនមានឈ្មោះទទួលបានសញ្ញាបត្រផ្នែកនីតិសាស្រ្តនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង់ឡើយ។ លោក ព្រហ្ម សុផាន់ណា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ជាអ្នកឆ្លើយតបទៅឯកឧត្តម លី ច័ន្ទតុលា តាមរយៈលិខិតចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

ក្នុងសេចក្តីប្រកាសព័ត៌មាន គណៈមេធាវី ជម្រាបជូនសាធារណជនដូច្នេះថា ចំពោះការដាក់ពាក្យសុំចូលប្រកបវិជ្ជាជីវៈមេធាវី ដើម្បីធានាភាពត្រឹមត្រូវស្របច្បាប់ និងជៀសវាងការក្លែងបន្លំសញ្ញាបត្រ ឯកឧត្តម លោក ច័ន្ទតុលា តែងតែធ្វើលិខិតសុំបញ្ជាក់ពីសញ្ញាបត្ររបស់បេក្ខជន ជាមួយគ្រឹះស្ថានអប់រំ ដែលបានចេញសញ្ញាបត្រនោះ៕

អត្ថបទដែលជាប់ទាក់ទង