ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេសតួកគី ឱ្យដឹងថា រុស្ស៊ី និងអ៊ុយក្រែន មានភាពរីកចម្រើន នៅក្នុងកិច្ចកិច្ចចរចាសន្តិភាពបញ្ចប់សង្រ្គាម

296

 

អង់ការ៉ា៖ លោក ម៉េវលូត កាវូសូគ្លូ (Mevlut Cavusoglu) រដ្ឋមន្ត្រីការបរទេសតួកគី បានឱ្យដឹងថារុស្ស៊ី និងអ៊ុយក្រែន មានភាពរីកចម្រើន នៅក្នុងកិច្ចកិច្ចចរចាសន្តិភាព បញ្ចប់សង្រ្គាម ដោយភាគីជម្លោះ ទាំង២ កាន់តែខិតជិតទៅរកកិច្ចព្រមព្រៀងមួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។

លោក កាវូសូគ្លូ ធ្វើការកត់សម្គាល់ខាងលើ ក្នុងវេទិកាមួយរៀបចំឡើងនៅឯខេត្ត អាន់តាលីយ៉ាង (Antalya) ស្ថិតនៅភាគខាងត្បូង ប្រទេសតួកគី កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍ កន្លងទៅនេះ។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការបរទេសតួកគីរូបនេះ បានគូសបញ្ជាក់ ដូច្នេះថា «ជាការពិតណាស់, វាមិនមែនជារឿងងាយស្រួលនោះទេ ដើម្បីសម្រេចឱ្យនូវលក្ខខណ្ឌណាមួយ ខណៈសង្រ្គាមកំពុង ផ្ទុះឡើង ហើយជនស៊ីវិលត្រូវបានសម្លាប់។ ប៉ុន្តែ យើងអាចនិយាយបានថា នៅតែមានភាពរីកចម្រើន ទៅមុខ ហើយយើងក៏បាន មើលឃើញផងដែរថាភាគីទាំង២ កាន់តែខិតជិតទៅរកកិច្ចព្រមព្រៀងមួយ»។

គួរបញ្ជាក់ថា បើតាមលោក កាវូសូគ្លូ, តួកគី កំពុងទំនាក់ទំនងជាមួយ ក្រុមអ្នកចរចា មកពីរុស្ស៊ី និងអ៊ុយក្រែន តែមិនបានបញ្ជាក់អ្វី លម្អិតបន្ថែមទេ ខណៈមាន សេចក្ដីរាយការណ៍ថាទីក្រុងម៉ូស្គូ និងទីក្រុងកៀវ អាចនឹងរៀបចំកិច្ចចរចា តាមប្រព័ន្ធអនឡាញជាថ្មី នៅថ្ងៃទី២១ ខែមីនានេះ៕

អត្ថបទដែលជាប់ទាក់ទង