ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវទេសចរជាច្រើន បានចូលទៅទស្សនា ព្រឹត្តិការណ៍ រាត្រីនៅអង្គរវត្ត ឬថ្ងៃរះចំកំពូល ប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃ២១ មីនា ២០២២នេះ

363

 

សៀមរាប ៖ សាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ បានឲនយដឹងថា៖ មានភ្ញៀវទេសចរណ៏ ជាតិអន្ដជាតិ ជាច្រើនត្រៀមទិញសំបុត្រចូល ទៅទស្សនាព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ដែលចំនួននេះច្រើនកុះករ ក្រោយវិបត្តិជំងឺកូវីដ-១៩ កំពុងរាតត្បាត២ឆ្នាំរួចមក ។
តាមអ្នកជំនាញអាជ្ញាធរជាតិអប្សរា ព្រឹត្តិការណ៍សមរាត្រីនៅឆ្នាំនេះ កើតឡើងចំថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ ដែលគេអាចមើលថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត ប្រសិនបើអាកាសធាតុ អំណោយផលល្អ។ ដ្បិតឆ្នាំនេះ មានពពកបិទបាំងបន្ដិចក្ដី តែគេ នៅអាចមើលឃើញព្រះអាទិត្យពណ៌ក្រហម ស្រាល រះឡើងចំណុចកណ្ដាលកំពូល ប្រាសាទ ហើយទេសចរបង្ហាញ ការសប្បាយរីករាយជាខ្លាំង។

ទិដ្ឋភាពមនុស្សកកកុញនេះដូច្នេះ ពិតជាបង្ហាញយ៉ាងច្បាស់ ពីភាពជោគជ័យនៃ ការគ្រប់គ្រងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ហើយខេត្តសៀមរាប ជាគោលដៅទេសចរណ៍ សុវត្ថិភាពសម្រាប់ទេសចរ អំឡុងពេលជំងឺកូវីដ១៩នេះ។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ឲ្យដឹងថាសម្រាប់ឆ្នាំ២០២២ ថ្ងៃរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នៃសមរាត្រីខែមីនានេះ ត្រូវចំថ្ងៃទី២១ខែមីនា នៅវេលាប្រហែលជាចាប់ពីម៉ោង ៦និង៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍ យ៉ាងពិសេសមួយ។ អ្នកបុរាណ វិទូដដែលបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះ ចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២២ នេះអាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ខែកញ្ញា នឹងកើតមានម្ដងទៀត។

អ្នកជំនាញពន្យល់ថា សមរាត្រីគឺជាពេលវេលា រវាងពេលថ្ងៃ និងពេលយប់ ឲ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃ វែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅ ក្នុងពិភពលោក។ ក៏ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រី កើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេស របស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឲ្យប្រាសាទ អង្គរវត្តបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះ ចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនេះឡើង៕ សំរិត

អត្ថបទដែលជាប់ទាក់ទង