ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម ស ខេង ស្នើបក្សនយោបាយផ្សេងៗ និយាយកុំបំផ្លើសអ្វី ដែលកើតឡើងការពិត នៅកម្ពុជា

236

ភ្នំពេញ៖ ដើម្បីបង្ហាញភាពស្មោះត្រង់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម ហាផ្ទៃ បានផ្ដាំផ្ញើដល់គណបក្សនយោបាយទាំងអស់កុំនិ យាយបំភ្លើស ឬបង្ខូច ចំពោះបញ្ហា អ្វីដែលមិនពិតនៅប្រទេសកម្ពុជា ខណៈកម្ពុជាមាន ការរីកចម្រើន និងសុខសន្ដិ ភាព។

ការលើកឡើងរបស់នាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះខណៈក្រុមបក្សប្រឆាំងតែងតែរិះគន់ថាអ្វីដែលកើតមានឡើងនេះភាគច្រើនជាជំនួយរបស់បរទេសមិនមែនកើតពី គណបក្សប្រ ជាជនកម្ពុជានោះទេ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិស ដៅកា រងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាល តែងតែចុះជួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដូចភ្លៀង រលឹមអីញ្ចឹងដោយមិនប្រកាន់គណបក្សនយោបាយឡើយ។

សម្ដេច ស ខេងបានគូសបញ្ជាក់ថា៖«ឥឡូវសួរមើល យើងសួរមើល មានចឹងមែនទេ? ចុះសាលារៀន មន្ទីរពេទ្យ ចាក់វ៉ាក់សាំងឲ្យតែគណបក្សប្រជាជន ឬយ៉ាងម៉េច? វាមិនចឹង ចឹង សូមផ្ដល់យុត្តិធម៌ ប្រជាពលរដ្ឋលោកបានស្ដាប់ អ្នកដែលនិយាយនោះ សូមឲ្យមាន ការពិចារ ណា»។

សម្ដេចលើកឡើងថា៖«យើងជាអ្នកកាន់អំណាច ត្រូវឈរលើគោលការណ៍ច្បាប់ យើង បង្កលក្ខណៈសម្បត្តិគ្រប់គណបក្សនយោបាយ ដែលធ្វើសកម្មភាព ប៉ុន្ដែគណ បក្សន យោបា យទាំងអស់ក៏មិនត្រូវបំភ្លើស បង្ខូច នៅអ្វីដែលមិនពិត។ ជូនអីរឿងតូចទៅពង្រីក ឲ្យរឿង ប៉ុនភ្នំក៏មាន»។

សម្ដេច ក៏បានអំពាវនាវដល់មន្ដ្រីរាជរដ្ឋាភិបាលត្រូវធ្វើខ្លួនជាអ្នកបំរើប្រជាពលរដ្ឋ កុំចាត់ទុកខ្លួនជាចៅហ្វាយនាយប្រជាពលរដ្ឋ។ សម្ដេច ថា អ្នកនយោបាយប្រឆាំងមួយចំនួន ថា កម្ពុជា មិនមានការអភិវឌ្ឍន៍ ខណៈសកលលោក បានកោតសរសើរកម្ពុជាមានការរីកចម្រើន និងសុខសន្ដិភាព។

ជាមួយគ្នានោះដែរសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់អា ណាព្យាបាលទាំងអស់ កុំពឹងផ្អែកទាំងស្រុងលើសមត្ថកិច្ចពេក ត្រូវចូលរួមយកចិត្តទុក ដាក់លើកូនចៅរបស់ខ្លួន ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន។

សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវ ដល់ពុកម្តាយក្រុមគ្រួសារ សូមមេត្តាគាំទ្រ និង ចូលរួម គ្រប់គ្រងកូនចៅយើងក្រោមអាណាព្យាបារបស់យើងផងដែរ ដោយមិនពឹងផ្អែកទាំងស្រុង មកលើអាជ្ញាធរ និងសាលារៀននោះទេ ក្នុងការប្រយុទ្ធប្រ ឆាំងគ្រឿងញៀន ដើម្បីការពារសុខភាព ដល់កូនចៅរបស់យើង»។

សម្ដេច បន្ដថា សារធាតុគីមី ដែលគេលួចយកមកផលិតគ្រឿងញៀន មិនអាចកប់ចោ លបានទេ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់សុខភាព ជាសាធារណៈ ជាពិសេសដល់ស្រទាប់ យុវវ័យតែម្តង ដែលមានការព្រួយបារម្ភ ដូច្នេះ សមត្ថកិច្ច ត្រូវយកចិត្តទុកដាក់បំ ផុតចំពោះ បញ្ហាទាំងនេះ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង