ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដូកហូតទំនិញឧបភោគបរិភោគ ហួសកាល បរិច្ឆេទប្រើប្រាស់ ខូចគុណភាព និងមានលាយសារធាតុគីមីប្រមាណ ១៤៨គីឡូក្រាមពីទីផ្សារ

285

ភ្នំពេញ៖ រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើរតួនាទីយ៉ាងសំខាន់ដែលអនុញ្ញាតឱ្យមន្ត្រី ក.ប.ប. ធ្វើការត្រួតពិនិត្យបឋមលើទំនិញម្ហូបអាហារ ទំនិញឧបភោគបរិភោគនានា ដែលដាក់តាំងលក់លើទីផ្សារ ការពារសុខុមាលភាពប្រជាពលរដ្ឋ។

ជាក់ស្តែងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ មន្ត្រី ក.ប.ប. ប្រចាំខេត្តតាកែវ ខេត្តស្វាយរៀង បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះត្រួតពិនិត្យតាមបណ្តាផ្សារ ផ្ទះលក់ទំនិញនានា ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានធ្វើការវិភាគរកសារធាតុគីមីផ្សេងៗលើសំណាកគំរូជាគ្រឿងឧបភោគបរិភោគចំនួន ២០មុខ។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យមន្ត្រីជំនាញបានរកឃើញ បបែលងៀត ងៀតត្រីសមុទ្រ មីលឿង មានផ្ទុកសារធាតុបូរ៉ាក់ និងបានដកហូតទំនិញចម្រុះ មានសារធាតុគីមី ហួសកាលបរិច្ឆេទប្រើប្រាស់ ពុំសមស្របតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ សរុបចំនួន ១៤៨.៧៦គក យកមករក្សាទុកនៅស្នាក់ការរបស់សាខាដើម្បីចាត់វិធានការនាពេលក្រោយ។

អត្ថបទដែលជាប់ទាក់ទង