ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យប់ថ្ងៃ២១មិនាភ្លៀង១មេខ្លាំង អាជ្ញាធរ ចុះកាយសំរាមចេញ និងតាមស្ថានីយ៍បូមទឹកចំនួន៨ បូមទាំងយប់ នាំអោយទឹកស្រកចុះលឿន

243

 

ភ្នំពេញ៖ នៅក្នុងរាជធានីភ្នំពេញនារាត្រីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ មេឃបានធ្លាក់ភ្លៀង យ៉ាងខ្លាំង បណ្តាលអោយតំបន់និងលំនៅដ្ឋាន ប្រជាពលរដ្ឋមួយចំនួនបានទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង ។ប៉ុន្តែដោយការយកចិត្តទុកដាក់ ពីអាជ្ញាធរសង្កាត់ ខណ្ឌនិងអាជ្ញាធររាជធានីភ្នំពេញ បានធ្វើសកម្មភាពចុះកាយសំរាមចេញពីមាត់លូនិងប្រើប្រាស់ម៉ាស៊ីនបូមទឹកនៅតាមស្ថានីយ៍បូមទឹកមួុយចំនួនទាំងយប់ ទើបធ្វើអោយទឹកបានស្រុកចុះទៅវិញយ៉ាងលឿន ។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា៖
នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ មេឃ បានធ្លាក់ភ្លៀង យ៉ាងខ្លាំង នៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក ។

ក្នុងស្ថានភាពនេះ លោកជា ពិសី អភិបាលខណ្ឌទួលគោក បានចាត់អោយមន្ត្រី ចុះពិនិត្យ និងដោះស្រាយ ការជន់លិចដោយជំនន់ទឹកភ្លៀងនេះ ។ក្នុងនោះ សង្កេតឃើញថា មហាវិថីកម្ពុជាក្រោម , វិថីនេរុហ៍ , មហាវិថី សហព័ន្ធរុស្សុី មិនមានទឹកលិចលង់ទេ ។តែចំណែក មហាវិថី ម៉ៅ សេទុងត្រង់ចំណុចប្រសព្វផ្លូវលេខ២៣០ មានទឹកលិចលង់ក្នុងកម្រិតមធ្យម ហើយមន្ត្រី និងកម្លាំង បានចុះកាយលូ រហូតធ្វើអោយទឹកស្រកទៅវិញអស់។

ចំណែកលោកម៉ែន សុខខេន ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ ដោយមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អង្គភាពលូទឹក បូមទឹកនៃ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើសកម្មភាពភ្លាមៗលើ ការបូមទឹកចេញពីរាជធានីភ្នំពេញ ។

ក្នុងនោះស្ថានីយ៍ដែលដំណើរបូមទឹកកាលពីយប់មិញរួមមាន៖ ស្ថានីយ៍បឹងត្របែក,បឹងទំពុន,ទួលសំពៅ,កប់ស្រូវ,ទួលគោកទី១,ទួលគោកទី២,បូរី១០០ខ្នង,លូ៥ សរុបចំនួន៨ស្ថានីយ៍ ទើបទឹកបានស្រុកចុះទៅវិញ យ៉ាងលឿន៕

អត្ថបទដែលជាប់ទាក់ទង