ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរិស្ថាន ប្រើស Sambar មានវត្តមាន នៅតបន់ខាងត្បូងបឹងទន្លេសាប

126

ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បាន បញ្ជាក់ឲ្យដឹងថ្ងៃទី២៥ មីនា ២០២២នេះថា៖ អំពីសត្វ ប្រើសSambar មានវត្តមាននៅ តបន់ខាងត្បូងបឹងទន្លេសាប Southern Tonle Sap កម្ពុជាមាតុភូមិខ្ញុំ CAMBODIA MY HOM E LAND ។

ក្រសួងបរិស្ថានបានបញ្ជាក់ថា, ប្រើសស្បូវ Sambar មានឈ្មោះវិទ្យាសាស្ត្រ Cervus uniccolor ជាថនិកសត្វតិណាសី និងជាប្រភេទកំពុង ទទួលរងការគំរាមកំហែង (W)លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមាននៅ ភាគខាងជើង និរតី និងភូមិភាគឦសាន្តប្រទេស វាអាចរស់នៅគ្រប់ទីជម្រក ទាំងអស់រួមទាំងព្រៃស្រោង ពាក់កណ្តាលស្រោង និងព្រៃល្បះដែលមានថ្លុក ត្រពាំង បឹងបួ អូរ ស្ទឹង ទន្ល និងស៊ីមែកឈើតូចៗ ស្លឹកឈើ វល្លិ៍ ផ្លែឈើ ស្មៅ និងស៊ីដីច្រាបផងដែរ ។ វាមានមាឌធំជាងសត្វក្នុងអម្បូរ របស់វា ដងខ្លួនមានរោមពណ៌ប្រផេះ ក្រម៉ៅកន្ទុយខ្លី សំពោងពណ៌ខ្មៅ និងស្លឹកត្រចៀកធំ។

ក្រសួងបរិស្ថានបន្តថា, ប្រើសឈ្មោល មានស្នែងប្រវែង៥០-១០០ស.ម ដែលមានស្នែងព្រែកជា ចម្កាម ម្ខាងៗចំនួនបី១នៅជាប់គល់ និង២ទៀត នៅខាងចុង។ នៅរដូវបន្តពូជ ប្រើសឈ្មោលតែងជល់គ្នាយកឈ្នះ ដើម្បីគ្រប់គ្រងតំបន់ និងពាក់ញីនៅក្នុងហ្វូង ហើយសត្វញីកើតកូនម្តង១ បន្ទាប់ពីពពោះ៨ខែ។ វាចូលចិត្តរស់នៅ ជាហ្វូងតូចៗតិចជាង ២០ក្បាល និងផ្ញើរខ្លួនតាមហ្វូងសត្វព្រៃផ្សេងៗទៀត ដូចជាហ្វូងទន្សោង ខ្ទីង និងដំរី ក៏មានដែរ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង