ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហេតុអ្វីត្រូវស្វែងយល់អំពីពន្ធ លើអចលនទ្រព្យ នៅប្រទេសកម្ពុជា?

240

១. និយមន័យពន្ធលើអចលនទ្រព្យ

តើពន្ធលើអចលនទ្រព្យជាអ្វី? ពន្ធលើអចលនទ្រព្យសំដៅលើពន្ធដី ផ្ទះល្វែង ខុនដូ ដីលំនៅឋាន អគារ និងសំណង់ផ្សេងៗទៀតដែលសាងសង់លើដី ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រនៃរាជធានីភ្នំពេញ និងបណ្ដាខេត្តដទៃទៀតនៃប្រទេសកម្ពុជា។

២. ការគណនាពន្ធលើអចលនទ្រព្យ

ពន្ធលើអចលនទ្រព្យចំនួន ០.១ ភាគរយត្រូវបានអនុវត្តលើអចលនវត្ថុ ដែលមានតម្លៃទីផ្សារលើសពី ២៥.០០០ ដុល្លារ (១០០ លានរៀល)។ មូលដ្ឋានគិតពន្ធលើអចលនទ្រព្យត្រូវបានកំណត់ដោយ ៨០% នៃតម្លៃអចលនទ្រព្យជាមួយនឹងការកាត់បន្ថយប្រាក់ចំនួន ១០០ លានរៀល។ ដូច្នេះ ពន្ធលើអចលនទ្រព្យដែលត្រូវបង់គឺ (តម្លៃអចលនទ្រព្យ) x (80%) – (100,000,000) x (0.1%)។

តម្លៃទីផ្សារនៃអចលនវត្ថុត្រូវបានវាយតម្លៃ និងធ្វើបច្ចុប្បន្នភាពជាប្រចាំដោយគណៈកម្មការវាយតម្លៃអចលនវត្ថុ ក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ អចលនវត្ថុមួយចំនួនត្រូវបានគេលើកលែងពន្ធ រួមមានដីកសិកម្ម ដីរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ អចលនទ្រព្យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងផ្ទះ អគារ និងសំណង់ដែលកំពុងសាងសង់ (បញ្ចប់បានតិចជាង 80%) និងមិនទាន់ត្រូវបានប្រើប្រាស់។

ទាក់ទងនឹងការបង់ពន្ធ ម្ចាស់អចលនវត្ថុ ឬអ្នកទទួលផលចុងក្រោយនៃអចលនវត្ថុមានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យ និងប្រកាសបង់ពន្ធត្រឹមថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១ ជារៀងរាល់ឆ្នាំ។ ការ​ប្រមូល​ពន្ធអចលនវត្ថុ​នេះគឺ​សម្រាប់ជាផលប្រយោធន៍ដល់ថវិការរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

៣.​​ ឯកសារចុះបញ្ជីអចលនវត្ថុ

ម្ចាស់អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជីអចលនវត្ថុ ត្រូវតែទាក់ទងទៅសាខាពន្ធដារនីមួយៗដែលអចលនទ្រព្យមានទីតាំងស្ថិតនៅដើម្បីចុះបញ្ជីជាផ្លូវការ ដោយត្រូវដាក់ឯកសារចាំបាច់មួយចំនួនដូចជា៖ 1. ទម្រង់បែបបទពន្ធ PT01 (ព័ត៌មានលម្អិតអំពីអចលនទ្រព្យ) 2. ទម្រង់បែបបទពន្ធ PT02 (ពាក្យស្នើសុំបង់ពន្ធលើអចលនទ្រព្យ) និង 3. អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ឬលិខិតឆ្លងដែន សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។

ឯកសារគាំទ្រផ្សេងទៀតរួមមាន បណ្ណសម្គាល់កម្មសិទ្ធ ឫសិទ្ធិកាន់កាប់អចលនវត្ថុដែលចេញដោយសុរិយោដី ឫកិច្ចសន្យាទិញ និងលក់ដី (ករណីទិញបង់រំលស់) និងវិក្កយបត្រទឹក និងភ្លើងដែលមានអាសយដ្ឋានអចលនទ្រព្យនោះ។

ដើម្បីបង់ពន្ធ ម្ចាស់អចលនវត្ថុអាចទាញយកទម្រង់បែបបទចុះបញ្ជីពន្ធ “FORM PT 01” ឬទទួលបានដោយមិនគិតថ្លៃនៅសាខាពន្ធដារណាមួយក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ ទោះជាយ៉ាងណាក៏ដោយ អចលនទ្រព្យដែលមានតម្លៃតិចជាង ១០០ លានរៀល មិនត្រូវបានជាប់ពន្ធនេះទេ។

គួរជម្រាបថា ក្នុងករណីខកខានក្នុងការចុះបញ្ជីអចលនវត្ថុ និងបង់ពន្ធអចលនទ្រព្យជូនអគ្គនាយកដ្ឋានពន្ធដារ ម្ចាស់អចលនទ្រព្យនឹងត្រូវរងការផាកពិន័យពីបទរំលោភលើបទប្បញ្ញត្តិពន្ធដារនៅកម្ពុជា។

ប្រសិនបើបងប្អូនមានបំណងស្វែងរកដីនៅតំបន់ជាយក្រុងភ្នំពេញ សូមចូលទៅកាន់គេហទំព័រ​ Harbor Property ឬតាមរយៈកម្មវិធីទូរស័ព្ទដៃ Harbor Property APP៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633
WeChat: HB066886633

អត្ថបទដែលជាប់ទាក់ទង