ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ជំនាញ ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ ៣​នាក់​ រឹបអូស​គ្រឿងញៀន​ជាង​ ១០០​ គីឡូក្រាម​ នៅ​រាជធានី​ភ្នំពេញ

213

​ភ្នំពេញ​ ៖​ អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ។​

​កាលពី​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ២០​និង​១៥​នាទី​ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៩)​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ យិ​ន​ បញ្ញា​រិ​ទ្ធ​ នាយករង​មន្ទីរ​ លោក​វរសេនីយ៍ឯក​ ដុស​វ​ណ្ណា​ សុ​វឌ្ឍនៈ​ នាយករង​មន្ទីរ​ និង​លោក​វរសេនីយ៍ទោ​ ឌុ​ក​ មក​រា​ នាយការិយាល័យ​ ចូលរួម​សហការ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សម្របសម្រួល​ដោយ​ លោក​ ស៊ិ​ត​ វណ្ណៈ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចុះ​ស្រាវជ្រាវ​ និង​ឈាន​ទៅ​បង្ក្រាប​ដឹក​ជញ្ជូន​ រក្សា​ទុក​សារធាតុ​ញៀន​ នៅ​៣​ចំណុច​ផ្សេង​គ្នា​ជា​បន្តបន្ទាប់​ ទី​១​ ៖​ នៅ​ចំណុច​ បណ្តោយ​ផ្លូវជាតិ​លេខ​៤​ បង្គោល​គីឡូ​ម៉ែ​ត​លេខ​២៣​ ទល់មុខ​ រោងចក្រ​CPF​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ទី​២៖​ នៅ​ចំណុច​ ផ្ទះ​លេខ​២០​ ផ្លូវ​លេខ​១១​ បុរី​ពិភព​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ទី​៣៖​ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​(​ជាប់​ផ្ទះ​លេខ​១A២)​ ផ្លូវលំ​លេខ​៥៩៨​ ភូមិ​ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ លទ្ធផល​ ។


​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​រួម​មាន​ ៖​
១-​ឈ្មោះ​ LI​ YANG​ ភេទ​ប្រុស​ ជនជាតិ​ចិន​(​តៃវ៉ាន់​)​ កើត​១៩៨៨​ លិខិតឆ្លងដែន​(​គ្មាន​)​
២-​ឈ្មោះ​ JEN​ HAO​ JUN​ ភេទ​ប្រុស​ ជនជាតិ​ចិន​(​តៃវ៉ាន់​)​កើត​១៩៨៤​ ឆ្លង​ដែន​ 360271474​
៣-​ឈ្មោះ​ CHEN​ POYEN​ ភេទ​ប្រុស​ ជនជាតិ​ចិន​(​តៃវ៉ាន់​)​កើត​១៩៩៣​ ឆ្លង​ដែន​ 307520541​
​ចាប់​យក​វត្ថុ​តាង​រួម​មាន​ ៖​
១/​កេ​តា​មីន​(Ketamine)​ ទម្ងន់​ ៩៩​ គ​.​ក្រ​ ៦០២,០៣​ ក្រាម​
២/​អ៊ិ​ច​ស្តា​ស៊ី​(MDMA)​ ទម្ងន់​ ៧​ គ​.​ក្រ​ ៣៧៩​ ក្រាម​
៣/​មេ​តំ​ហ្វេ​តា​មីន​(WY)​ ទម្ងន់​ ១៩០​ ក្រាម​
៤/​នី​មេតា​ហ្សេ​ប៉ា​ម​(Nimetazepam)​ ទម្ងន់​ ៧,២​ ក្រាម​
​ សារធាតុ​ញៀន​សរុប​ ទម្ងន់​ ១០៧​ គ​.​ក្រ​ ១៧៨,២៣​ក្រាម​
​បច្ចុប្បន្ន​ ជនសង្ស័យ​ ព្រមទាំង​វត្ថុ​តាង​ចាប់​យក​ខាងលើ​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង