ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជាប្តី ដែលតែងបង្កហិង្សា ក្នុងគ្រួសារ​ត្រូវស​មត្ថកិច្ចនគរ​បាលក្រុងបាត់ដំបង ឃាត់ខ្លួន អនុវត្តតាមច្បាប់

37

បាត់ដំបង៖ កាលពីថ្ងៃ​សៅរ៍​ ៩រោច​ខែ​ផល្គុន​ឆ្នាំឆ្លូវត្រីស័ក​ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ អនុវត្តតាម​យោបល់ដឹកនាំរបស់ លោកឧត្តមសេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកវរសេ​នី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការ​ងារនគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុងបាត់ដំបង​ បានដឹកនាំកម្លាំងផ្នែកជំនាញ ធ្វេីការឃាត់ខ្លួនជន​សង្ស័​យចំនួន​ ០១នាក់ឈ្មោះពេជ្រ សុវណ្ណមុនី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំ​នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង ជាប្តីករណីបង្កហិង្សា(ក្នុងគ្រួសារ) មកកាន់អធិ​ការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសា​ក​សួរ។

សូមជម្រាបជូនថា​ នៅថ្ងៃកេីតហេតុខាងលេី​ ជន​សង័្សយបានធ្វេីសកម្មភា​ព​ ហិង្សាលេីប្រពន្ធរបស់​ខ្លួនឈ្មោះឡាដាំង គីមឡាង ភេទស្រី អា​យុ២១ ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់​ស្វា​យប៉ោ ក្រុងបាត់ដំបង ខេត្តបាត់​ដំ​បង បណ្តាលឱ្យ ជនរងគ្រោះរងរបួសលេីផ្ទៃមុខយ៉ាងដំណំ។

ពេលកេីតហេតុភ្លាមៗជនរងគ្រោះ​បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល​ ហេីយកម្លាំង​នគរបាល​បាននាំខ្លួនមកធ្វើការស្រាវជ្រាវ នៅចំ​ពោះមុខការសាកសួរ បុរសជាប្តីបានសារភាពថា រូបគាត់ពិតជាបានវាយជនរងគ្រោះពិតប្រាកដមែន​ ហេីយលេីកនេះគឺជាលេីកទី០២ហេីយដែលខ្លួនប្រព្រឹត្តបែបនេះ។

បច្ចុប្បន្នជនសង្ស័យនគរបាលក្រុងបាត់ដំបងបាន​រៀបចំសំណុំរឿងបញ្ជូន មកការិយាល័យជំនា​ញ​ដេីម្បីអនុវត្តតាមនីតិវិធី​ ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង