ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកខៀវ កាញារីទ្ធ៖ ជនពិការក៏ មានសមត្ថ ភាពក្នុងការបំពេញ ការងារដូចមនុស្សធម្មតាដែរ យើងពុំគួរចាត់ទុកជនពិការ ជាបន្ទុករបស់សង្គមជាតិឲ្យសោះ

57

 

ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៏មាន បានបញ្ជាក់ថា៖ ជនពិការ ក៏មានសមត្ថ ភាពក្នុងការបំពេញការងារដូចមនុស្សធម្មតាដែរ ដូចនេះយើងពុំគួរចាត់ទុកជនពិការជាបន្ទុករបស់ សង្គមជាតិឲ្យសោះ ។ ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នៅក្នុងកម្មវិធីប្រ ឡងសំនៀងជនពិការកម្ពុជាពានរង្វាន់សម្តេចអគ្គមហាសេបតីតេជោហ៊ុន សែន លើកទី២កាលពីរាត្រីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា៖ កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជានេះ គឺជាកម្មវិធីមួយដែលធ្វើឡើង ក្នុង គោលបំណងបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលសម្តេច តេជោនាយករដ្ឋមន្ត្រី តែងតែគាំទ្រលើកស្ទួយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជនពិការកម្ពុជា
ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់ប្រកប ដោយភាពសមរម្យ និងមានទឹកចិត្តស្នេហាជាតិ មាតុភូមិដូចពលរដ្ឋទូទៅដែរ និងដើម្បីផ្តល់ឱកាសដល់ជនពិការកម្ពុជា បញ្ចេញនូវសមត្ថភាព និង ទេពកោសល្យក្នុងវិថីសិល្បៈសំដៅឱ្យមហាជនទូទៅបានយល់ដឹង និងចាប់អារម្មណ៍ពីស្នា ដៃ របស់ពួកគាត់លើវិស័យសិល្បៈតន្ត្រីចម្រៀង ប្រពៃណី និងសម័យ។

លោករដ្ឋមន្ត្រីបានបន្ដថា៖ ជនពិការពួកគាត់ក៏មានលទ្ធ ភាព ក្នុងការរស់នៅចិញ្ចឹម ជីវិតដោយខ្លួនឯង និងមានសមត្ថភាពក្នុងការបំពេញការងារដូចមនុស្សធម្មតាដែរ ដូចនេះយើងពុំគួរចាត់ទុកជនពិការជាបន្ទុករបស់ សង្គមជាតិនោះទេ អ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើ គឺជួយគាំទ្រ និងការពារពួកគាត់ ដើម្បីឱ្យពួកគាត់ទទួលបាននូវ សិទ្ធិសេរីភាពស្របច្បាប់។

លោកបន្តទៀតថា៖ ជនពិការមែនពិតតែចិត្តគំនិត និងឆន្ទៈរបស់ពួកគាត់មិនពិការឡើយពួកគាត់ក៏ជាធនធានមនុស្សដ៏ សំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិដែលពុំអាចខ្វះបានផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង