ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ សម្ពោធដាក់ឱ្យប្រេីប្រាស់ អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ឃុំព្រែកតានង់ ស្រុកកោះសូទិន

29

កំពង់ចាម៖ លោកខៀវ កាញារីទ្ធ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធី សម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រែកតានង់ ស្រុកកោះសូទិនដោយមានការចូលរួមពីលោក អ៊ន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល និងជាប្រធានកម្មាធិការគណបក្សខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៧ មីនា២០២២ ។
លោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានថ្លែងថា សមិទ្ធផលដែលបានលេច ជារូបរាងឡើងនាពេលនេះ គឺជាសំណង់ប្រវត្តិ
សាស្ត្រសម្រាប់គណបក្សឃុំ ព្រែកតានង់ និយាយរួម រាល់សមិទ្ធិផលដែលរីកដុះយ៉ាងឆាប់រហ័ស គឺកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលសម្តេចតេជោគឺជាមេដឹកនាំប្រកបដោយធម៌, យុត្តិធម៌,គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋក្នុងកាលៈទេសៈលំបាក និងមានការទទួល ខុសត្រូវម៉ឺងម៉ាត់ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន និងសូមបន្តប្រកាន់យកការ សម្រេចចិត្តដ៏ត្រឹមត្រូវបែបនេះនៅក្នុងឆ្នាំ២០២២ និង២០២៣ ក៏ដូចជាពេលខាងមុខៗទៀត ដើម្បីអនាគតប្រទេសជាតិយើង។
ជាកិច្ចបញ្ចប់ អង្គពិធីទាំងមូលក៏បានទះដៃយ៉ាងកងរំពងចូលរួមគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់បេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលអនាគត៕ សំរិត

 

អត្ថបទដែលជាប់ទាក់ទង