ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការជួសជុល ​ និងកែលម្អរង្វង់មូលនាគព័ន្ធនិងរង្វង់មូលថ្មី​ ខេត្តព្រះវិហារបានរួចរាល់ ដើម្បីទទួលអំណរឆ្នាំថ្មីប្រពៃណីខ្មែរ

136

ព្រះវិហារ៖ ដើម្បីទទួលអំណរឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាប៉ុន្មានថ្ងៃទៀតនេះ អាជ្ញាធរខេត្តព្រះវិហារ ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដឹកនាំដោយលោក សំ លាងទ្រី ជាប្រធានបានយកចិត្តទុកដាក់ ក្នុងការរៀបចំតុបតែង ទីរួមខេត្ត អោយមានភាពស្រស់បំព្រង មិនថា នៅពេលថ្ងៃឬយប់ឡើយ

  ជាក់ស្តែងគិតមកដល់ពេលនេះ ការជួសជុលនិងកែលម្អរង្វង់មូលនាគព័ន្ធ(រង្វង់មូលចាស់)និងរង្វង់មូលថ្មី​(ព្រះនរាយណ៍) បានរួចរាល់ហើយ ដែលធ្វើអោយទីរួមខេត្តព្រះវិហារ កាន់តែមានសោភណ្ឌភាព ពិសេសនៅក្នុងពេលរាត្រី

   ការរៀបចំអោយមានការជួសជុល កែលម្អរង្វង់មូលនាគព័ន្ធ(រង្វង់មូលចាស់)និងរង្វង់មូលថ្មី​(ព្រះនរាយណ៍) នេះធ្វើឡើង ដើម្បីត្រៀមទទួលអំណរឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាប៉ុន្មានថ្ងៃទៀតនេះ

 

 

អត្ថបទដែលជាប់ទាក់ទង