ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនស្រ្តីម្នាក់ បើកលេងល្បែងស៊ីសងខុសច្បាប់

284

 

ភ្នំពេញ៖ ស្រ្តីម្នាក់ ត្រូវបាននគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន ខណៈបើកលេងល្បែង ស៊ីសងខុសច្បាប់(ឆ្នោតវៀតណាម)ខុសច្បាប់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ០០នាទីរសៀល នៅចំណុចផ្ទះលេខV២៤៨ផ្លូវបេតុង ក្រុមទី១២ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា នៅថ្ងៃ កេីតហេតុខាងលេី ជនសង្ស័យ បានអង្គុយកត់ឆ្នោតវៀតណាម ត្រូវបានកំលាំងសមត្ថកិច្ចធ្វើការ បង្រ្កាបនិងឃាត់ខ្លួនរួមនឹងវត្ថុតាង យកមកអធិការដ្ឋានខណ្ឌឬស្សីកែវ។

ជនសង្ស័យឈ្មោះ អេង ចិន្តាភេទស្រីអាយុ៤៣ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះកើតហេតុខាងលើ ។(មិនប្រើប្រាស់សារធាតុញៀន អវិជ្ជមានកូវីដ19) – សម្ភារៈ ដកហូត៖ – ម៉ាស៊ីនគិតលេខចំនួន១ -ក្រដាសកត់ឆ្នោតមួយចំនួន -ប៊ិចចំនួន១ដើម -ទឹកលុបចំនួន១ដើម -ប្រាក់ចំនួន៤០០០០រៀល។

បច្ចុប្បន្ន ជនសង្ស័យ បានកសាងសំណុំរឿង បញ្ជូនតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង