ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការបង្គាប់អោយឃុំខ្លួន ឪពុកបង្កើត ដែលវាយកូនអាយុ ២ឆ្នាំ ស្លាប់

59

 

ពោធិ៍សាត់ ៖ បច្ចុប្បន្នភាពនៃការស៊ើបអង្កេតនៅខេត្តពោធិ៍សាត់។ ជាលទ្ធផលនៃការស៊ើបអង្កេត បុរសអាយុ ៥៦ឆ្នាំម្នាក់នៅខេត្តពោធិ៍សាត់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃុំខ្លួនពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយសារមរណភាពជនរងគ្រោះ ដូចដែលមានចែងនៅក្នុងមាត្រាទី២២៤ នៃក្រមព្រហ្មទណ្ឌ។

ជនសង្ស័យដែលត្រូវជាឪពុកបង្កើតរបស់កុមាររងគ្រោះ ត្រូវបានសាលាដំបូង នៃខេត្តពោធិ៍សាត់ចោទប្រកាន់ និងបង្គាប់អោយ ឃុំខ្លួនបណ្តោះអាសន្ន។

“ស្នាមរបួសដែលមាននៅលើកុមាររងគ្រោះអាយុ ២ឆ្នាំនេះ បានបង្កមរណភាពរបស់គេ។ ហិង្សាក្នុងគ្រួសារគ្រប់ប្រភេទ គឺជាបញ្ហាដែលសង្គមមិនគាំទ្រ ឬទទួលយកបាន ជាពិសេសប្រសិន បើប្រព្រឹត្តទៅលើកុមារ ដែលមិនអាចការពារខ្លួន។” លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានលើកឡើង។

នេះជាការបំពេញតួនាទីដ៏ល្អដោយមន្ត្រីនគរបាលមូលដ្ឋាន, ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងអង្គភាពការពារកុមារ (CPU) ក្នុងការស៊ើបអង្កេតករណីនេះដើម្បីផ្តល់យុត្តិធម៌ជូនកុមាររងគ្រោះ។

ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារ បច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានចូលរួមធ្វើការស៊ើប អង្កេតករណីស្លាប់ ដោយមានការសង្ស័យ របស់កុមារអាយុ ២ឆ្នាំ នៅខេត្តពោធិ៍សាត់។

ដោយមានកិច្ចសហប្រតិបត្តិការជាមួយ ស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ អង្គភាពការពារកុមារ (CPU) កំពុងជ្រោមជ្រេង ក្នុងការស៊ើបអង្កេតទៅ លើការស្លាប់ដោយមានការសង្ស័យ ទៅលើកុមារអាយុ ២ឆ្នាំ ដែលបានកើតឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

កុមាររងគ្រោះបានរបួសទៅលើផ្នែកក និងក្បាលដែលបាន បង្កអោយឈាន ដល់ការស្លាប់របស់កុមារនេះ នៅថ្ងៃទី២៦ ខែមីនា។ ក្រុមការងារស៊ើបអង្កេត បទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមជាមួយក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់កំពុងធ្វើការស៊ើបអង្កេត ទៅលើសកម្មភាពជុំវិញ ការរងរបួស ដែលនាំមកនូវការស្លាប់៕

អត្ថបទដែលជាប់ទាក់ទង