ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលចំការមន បើកកិច្ចប្រជុំដោយ លើកយកការងារសំខាន់ៗ មកអនុវត្តន៍

259

ភ្នំពេញ៖នៅសាលាខណ្ឌចំការមន នៃរាជធានីភ្នំពេញ​នៅព្រឹកថ្ងៃទី២៩ខែមិនាឆ្នាំ២០២២នេះ លោកថេង សុថុល អភិបាលខណ្ឌចំការមនដោយ បានដឹកនាំកិច្ចប្រជុំជាមួយ គណៈអភិបាលខណ្ឌចំការមន ដោយផ្ដោតទៅលើការងារ សំខាន់ៗដូចខាងក្រោមនេះ គឺទី១-ពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង ការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ក្នុងមូលដ្ឋានខណ្ឌចំការមន នៃរាជធានីភ្នំពេញអោយកាន់តែល្អប្រសើរ។

ទី២-ការងារត្រួតពិនិត្យស្ថានភាពប្រឡាយ ១០៥ និង ការបុកស៊ីតផាត នៅតំបន់បឹងត្របែកខាងត្បូង (បឹងធំ) ក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ និង បញ្ហាសំរាម .ទឹកដក់តាមដងផ្លូវ .ប្រព័ន្ធលូ .រ៉េហ្គាលូ ក្នុងរដូវរស្សាខាងមុខ ពោលគឺក្រោយពិធីបុណ្យចូលឆ្នាំខ្មែរហើយ យ៉ាងយូរ២ទៅ៣ខែនិងឈានចូលរដូវវស្សា ហើយនិងមានភ្លៀងធ្លាក់ មកជាក់ជាមិនខានឡើយ។ដូចនេះក្នុងនាមរដ្ឋបាលខណ្ឌចំការមន គឺត្រៀមពីចំងាយ ចំពោះការងារនេះ ដើម្បីបញ្ចៀសការលិចលង់ ដោយជំនន់ទឹកភ្លៀង។
ទី៣-ត្រូវជំរុញដល់ការផ្ដល់សេវា សាធារណៈនៅតាម ការិយាល័យនិមួយៗ ពិសេសការិយាល័យច្រកចេញចូលតែមួយ ក្នុងវិស័យវប្បធម៌ និង វិចិត្រសិល្បៈ(ថតរូប)។

ទី៤-គឺការងារគ្រប់គ្រងសំណង់ ក្នុងមូលដ្ឋាននៅតាម បណ្ដាសង្កាត់ទាំង ៥ក្នុងមូលដ្ឋានខណ្ឌចំការមន និង ទី៥-ការងារជំរុញការ ចាក់វ៉ាក់សាំងដូស មូលដ្ឋាន ដូសជំរុញ និងការតាមដាន ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ និង បញ្ហាផ្សេងៗ ដោយយកចិត្តទុកដាក់ខ្ពស់ លើការងារនេះ៕

អត្ថបទដែលជាប់ទាក់ទង