ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង បើកកិច្ចប្រជុំសាមញ្ញ លើកទី៣៤ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ដោយផ្ដោតលើការងារសំខាន់ៗ

377

ភ្នំពេញ៖នៅសាលាខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៣៤ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។

កិច្ចប្រជុំសាមញ្ញនាថ្ងៃនេះដោយមាន ការចូលរួមពីសំណាក់លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ព្រមទាំងមានការអញ្ជើញចូលរួមពី អស់លោក លោកស្រីសមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ .អភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង០៧ មន្រ្តីពាក់ព័ន្ធជាច្រើន រូបទៀតផងដែរ។
របៀបវារៈកិច្ចប្រជុំ នាថ្ងៃនេះរួមមាន៖ទី១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សា ខណ្ឌបឹងកេងកង អាណត្ដិទី៣។
ទី២. ពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌបឹងកេងកង។
ទី៣. ពិនិត្យ និងអនុម័ត ដាក់ឲ្យប្រើប្រាស់សៀវភៅ វិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២២ -២០២៤ របស់រដ្ឋបាលខណ្ឌបឹងកេងកង និង ទី៤.បញ្ហាផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង